![]()
តស់ៗ! ត្រៀមខ្លួនរួចរាល់ឬនៅ? ព្រឹត្តិការណ៍បុណ្យទន្លេ លើកទី១០នឹងប្រារព្ធឡើងនៅខេត្តក្រចេះ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ នាពេលខាងមុខនេះនឹងមានព្រឹត្តិការណ៍អមជាច្រើនទៀតរួមមាន៖
១.ពិធីរាប់បាត្រព្រះសង្ឃដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធបុព្វបុរសខ្មែរ វីរៈកងទ័ព និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានពលីក្នុងបុព្វហេតុការពារជាតិ មាតុភូមិ និងប្រជាជន
២. កម្មវិធីដុតក្រឡានក្រចេះដឹងគុណវីរៈកងទ័ព និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងផ្ញើក្ដីនឹករលឹកដល់ប្រជាជនភៀសសឹក
៣. កម្មវិធីព្រលែងត្រីចូលក្នុងទន្លេ ដើម្បីផ្ដល់ជីវិតថ្មី និងបន្តនិរន្តរភាពជីវៈចម្រុះសម្រាប់ទន្លេ និងបួងសួងសុំសេចក្ដីសុខដល់ប្រជាជនកម្ពុជារស់នៅក្នុងសុខសន្តិភាព,
៤. ការសម្តែងទស្សនីយភាពសិល្បៈ ដែលបង្ហាញពីប្រពៃណីទំនៀមទម្លាប់ និងសក្ដានុពលទេសចរណ៍ខេត្តក្រចេះ ព្រមទាំងមានការប្រគំតន្ត្រីផងដែរ
៥. ការតាំងពិព័រណ៍សមិទ្ធផលក្នុងវិស័យទេសចរណ៍ មហោស្រពម្ហូបអាហារនិងភេសជ្ជៈ ការតាំងពិព័រណ៍ពាណិជ្ជកម្ម ផលិតផលកសិ-ទេសចរណ៍ និងផលិតផលក្នុងស្រុក ព្រមទាំងការបង្ហាញ សមិទ្ធផលនិងគម្រោងអភិវឌ្ឍន៍នានារបស់ខេត្តក្រចេះ,
៦. សកម្មភាពកីឡាទេសចរណ៍ជាលក្ខណៈមហាជនជាច្រើនប្រភេទ និង
៧. កម្មវិធីបណ្តែតប្រទីប ព្រមទាំងកម្មវិធីកម្សាន្តផ្សេងៗទៀតជាច្រើន។
Are you ready? The 10th River Festival will be held in Kratie Province from March 27 to March 29, 2026. There will be many accompanying events, including:
- A Buddhist almsgiving ceremony dedicated to the spirits of Khmer ancestors, heroic soldiers, and all armed forces who sacrificed their lives for the nation, homeland, and people.
- A traditional Kralan (bamboo sticky rice) cooking event in Kratie to honor the armed forces and send remembrance to displaced citizens.
- A fish release ceremony into the river to give new life, support biodiversity sustainability, and pray for peace and well-being for the Cambodian people.
- Cultural performances showcasing traditions, customs, and the tourism potential of Kratie Province, along with live concerts.
- Exhibitions of achievements in the tourism sector, food and beverage festivals, trade fairs, displays of agro-tourism products and local goods, as well as presentations of development projects and achievements of Kratie Province.
- Various mass-participation tourism sports activities.
- A floating lantern (lighted boat) ceremony and many other entertainment programs.
ប្រភព ៖ មន្ទីរព័ត៌មានខេត្តក្រចេះ 📸- Visit Krati







