Screenshot
![]()
ភ្នំពេញ៖ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងអាជីវករទាំងអស់ ជាពិសេសអ្នកដែលកំពុងប្រកបរបរលក់ដូរតាមបណ្តោយ ផ្លូវជាតិលេខ៤( មុខផ្សារជម្ពូវ័ន) ឱ្យបានជ្រាបថា៖
ដើម្បីលើកកម្ពស់សោភ័ណភាពខណ្ឌ កាត់បន្ថយការស្ទះចរាចរណ៍ និងធានាសុវត្ថិភាពសាធារណៈ រដ្ឋបាលខណ្ឌនឹងអនុវត្តវិធានការរៀបចំសណ្តាប់ធ្នាប់ដូចខាងក្រោម៖
១. ផ្នែកសណ្តាប់ធ្នាប់ និងរបៀបរៀបរយ៖ បញ្ឈប់ ការដាក់តាំងលក់ទំនិញ សម្ភារៈ និងផ្ទាំងយីហោរំលោភលើចិញ្ចើមផ្លូវ។
ហាមឃាត់ ការចតយានយន្តគ្រប់ប្រភេទនៅលើចិញ្ចើមផ្លូវ ដែលរំខានដល់អ្នកថ្មើរជើង។
២. ផ្នែកអនាម័យ និងបរិស្ថាន៖ ត្រូវវេចខ្ចប់ និងទុកដាក់សំរាមក្នុងធុងឱ្យបានត្រឹមត្រូវ។សម្អាតអនាម័យនៅមុខទីតាំងអាជីវកម្មរបស់ខ្លួនឱ្យបានស្អាតជានិច្ច។
រដ្ឋបាលខណ្ឌសង្ឃឹមយ៉ាងមុតមាំលើការចូលរួមសហការពីសំណាក់បងប្អូនទាំងអស់គ្នា ដើម្បីទីក្រុងយើងមានសណ្តាប់ធ្នាប់ និងអនាម័យល្អ!





