ក្រុមការងារក្រសួងបរិស្ថានសហការជាមួយអាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ បានចុះពិនិត្យករណីទីតាំងទីតាំងស្ល និងកែច្នៃលោហៈ ឈ្នោះ XINSHENG SHENG METAL MATERIALS INDUSTRIAL PARKS CO.,Ltd ស្ថិតនៅភូមិទួលសំបូរ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ដែលបានរងអគ្គីភ័យកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៩។ ផ្អែកតាមការចុះពិនិត្យទីតាំង ករណីឆេះនេះអាចបង្កដោយការទុកដាក់សំណល់ថ្មពិល ប្រភេទ Lithium មិនបានត្រឹមត្រូវតាមបច្ចេកទេសសុវត្ថិភាពបរិស្ថាន ដែលបង្កអោយមានការផ្ទុះឆេះ ហើយបង្កផលប៉ះពាល់ដល់សុខភាពប្រជាជន និងសត្វ រស់នៅក្បែរទីតាំងកែច្នៃ ។
គិតត្រឹមនៅវេលាម៉ោង៧យប់ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ០២៦នេះ ទីតាំងដែលឆេះ នៅមានផ្សែងខ្លាំង និងផ្ទុះសំណល់ថ្មពិល ពុំអាចចូលទៅក្នុងទីតាំងបានទេ បន្ទាប់ពីមានអគ្គីភ័យ បានកើតឡើង នៅក្នុន្លែងកន្លែងស្តុកទុក សំណល់អាគុយ និងសំណល់ថ្មពិលគ្រប់ប្រភេទ។ ក្រុមការងារបានរកឃើញនៅចម្ងាយ ៥០ ម ពីលំនៅដ្ឋានប្រជាជន និង ចម្ងាយ ១០ ម មានកសិដ្ឋានចិញ្ចឹមមាន់ ដែលមានប្រមាណ២ម៉ឺនក្បាល។ ចាប់តាំងពីហេតុការណ៍នេះបានកើតឡើង មាន់ប្រមាណជាង ២០០០ក្បាល បានងាប់។
ក្រុមការងារបានវាស់គុណភាពខ្យល់បានឃើញ កម្រិតសារធាតុបំពុលខ្យល់ខ្ពស់ ហើយក្រុមការងារកំពុងបន្តការតាមដាន និងប្រមូលយកសំណាកបរិស្ថាននៅជុំវិញទៅតាំងស្លលោហះ ដើម្បីយកមកវិភាគរកសារធាតុគ្រោះថ្នាក់។
មន្រ្តីជំនាញបានដាក់ចេញវិធានការការពារសុខភាពជាបន្ទាន់ (សម្រាប់ពលរដ្ឋ) ពាក់ម៉ាសការពារ ឱ្យបានត្រឹមត្រូវ
ប្រសិនបើចាំបាច់ត្រូវធ្វើដំណើរឆ្លងកាត់ ឬនៅក្បែរតំបន់ដែលមានផ្សែង។ ការពារប្រភពទឹក និងអាហារ ដើម្បីការពារកុំឱ្យធាតុគីមីក្នុងផ្សែងធ្លាក់ចូល។
តាមដានក្រុមមនុស្សងាយរងគ្រោះ៖ យកចិត្តទុកដាក់ខ្ពស់លើកុមារ មនុស្សចាស់ និងអ្នកមានជំងឺផ្លូវដង្ហើម មានករណីសង្ស័យត្រូវធ្វើការទំនាក់ទំនងនិងបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាប់
សូមបញ្ជាក់ថា ទីតាំងនេះបានទទួលប្រកាសពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ និង ទើបចាប់ផ្តើមបើកដំណើរការសាកល្បងឆ្នាំ២០២៦ បានរយ:ពេល ០១ខែ ដោយប្រមូលទិញសំណល់អាគុយ និងសំណល់ថ្មពិលគ្រប់ប្រភេទ ដើម្បីកែច្នៃយកលោហះ។ ប៉ុន្តែទីតាំងនេះបានដំណើរការអាជីវកម្ម ពុំមានរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងលិខិតអនុញ្ញាតិប្រមូលទិញ ស្តុកទុកសំណល់អាគុយ និងសំណល់ថ្មពិល។
ករណីពុំមានរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន ការធ្វើអាជីវកម្មប្រមូល ស្តុកទុក ដោះបំបែកកែច្នៃអ្វើប្រពឹត្តកម្មសំ
ណល់អាគុយនិងសំណល់ថ្មពិលដោយគ្មានលិខិតអនុញ្ញាត និងការធ្វើអាជីវកម្មបង្កាផលប៉ះពាល់បរិស្ថាន ល្មើសនឹងមាត្រា៦៦៨ មាត្រា ២៤៣ មាត្រា ២៧១ និងមាត្រស ២៧២ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ ។ ជាមួយគ្នានេះក្រសួងបរិស្ថានតម្រូវឱ្យក្រុមហ៊ុន ផ្លាស់ប្តូរទីតាំង ផាកពិន័យ និងតម្រូវឱ្យផ្ដល់សំណងផលប៉ះពាល់ និងការខូចខាតបរិស្ថាន ផងដែរ។







