ភ្នំពេញ ៖ ឯកឧត្តម ហែម ដារិទ្ធិ អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងមហាផ្ទៃ និង ភរិយា មានការចូលរួមពី ចៅសង្កាត់ចោមចៅ១ ស្មៀនសង្កាត់ លោក-លោកស្រីមេភូមិ ព្រមទាំងសប្បុរសជន បានជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ នៅទីស្នាក់ការភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ ។
ឯកឧត្តម ហែម ដារិទ្ធិ មានប្រសាសន៍ថា ដោយមានយកចិត្តទុកដាក់ និងចង្អុលបង្ហាញពីថ្នាក់ដឹកនាំ ជាពិសេស សម្តេចមហាបវរធិបតី ក្នុងការជួយដោះស្រាយការខ្វះខាត និងការស្តារជីវភាពគ្រួសារក្រីក្រ ធានាការការពារសុខភាពសាធារណៈ និងការជួយសង្គ្រោះបន្ទាន់ ពេលមានគ្រោះអាសន្ន និងការចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភដល់មូលដ្ឋានផ្ទាល់តែម្តង។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អំពាវនាវ ដល់ប្រជាពលរដ្ឋ ឱ្យយកចិត្តទុកដាក់ ថែរក្សាសុខភាព និងការពារខ្លួនពីជំងឺឆ្លងផ្សេងៗ ផងដែរ។
សូមជម្រាបថា ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ២៥គ្រួសារ ក្នុង១គ្រួសារ ទទួល បានសម្ភារៈ និង ថវិកា រួមមាន ៖ អង្ករ ២៥គ.ក្រ, អាវចំនួន ០២, ខោចំនួន ០១ និង ថវិកា ចំនួន ៦០,០០០រៀល។









