pm

ភ្នំពេញ៖ កាលពីរាត្រីទី២២ ឈានចូល ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ និងខណ្ឌច្បារអំពៅ បានបន្តធ្វើការឃាត់ម្ចាស់ រួមនិងម៉ូតូ ០៦គ្រឿង ដែលបានកែច្នៃបំពង់ស៊ីម៊ាំងខុសលក្ខណៈបច្ចេកទេស បើកបរល្បឿនលឿនក្នុងទីប្រជុំជនល្មើសច្បាប់កំណត់ បង្កឲ្យមានការភ័យខ្លាច និងមានសម្លេងរំខានដល់ប្រជាពលរដ្ឋ បាត់បង់សណ្ដាប់ធ្នាប់សាធារណ:លើដងផ្លូវ...
ខេត្តកណ្តាល៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានលើកទឹកចិត្តបែបនេះ ក្នុងឱកាសដែលឯកឧត្ដម អញ្ជើញសំណេះសំណាល និងជូនដំណើរយោធិន នៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី (ជាប់ជាស្ថាពរ) លើកទី២ ចំនួន ១៥នាក់ ចូលហ្វឹកហ្វឺននៅវិទ្យាស្ថាន កងរាជអាវុធហត្ថ...
កំពង់ស្ពឺ៖ដោយមានការចង្អុលបង្ហាញតម្រែតម្រង់ទិសរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃចន្ទ ៥កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ត្រី...
ខេត្តកំពង់ស្ពឺ ៖ នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ លោក ម៉េង ស្រ៊ុន សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំអមលាំង និងជាប្រធានគណៈកម្មការគ្រប់គ្រង ខ២៦.២ នឹងក្រុមការងារ ថ្នាក់មូលដ្ឋានស្រុកថ្ពង មានការអញ្ជើញចូលរួមពីលោកអភិបាលស្រុក លោកអភិបាលរងស្រុក លោកអធិការដ្ឋានស្រុកផ្ពង...
ខេត្តកំពង់ស្ពឺ ៖ ដោយ​អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ‌‎និងមានការសម្របសម្រួលនីតិវិធីពី​ ឯកឧត្ដម​ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ​​ កាលពីវេលាម៉ោង​១១:៤៣នាទីព្រឹក​ ថ្ងៃទី២០ ខែមីនា​ ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន​ បាន​ធ្វើការ​បង្រ្កាប​និងឃាត់ខ្លួន ជនសង្ស័យ០២នាក់ ​ជាប់​ពាក់ព័ន្ធ​ករណីគ្រឿងញៀន...
ភ្នំពេញ៖ រយៈកាលកន្លងមក គេបានឃើញអាវុធហត្ថរាជធានីភ្នំពេញ ចុះបង្ក្រាបក្មេងទំនើង ដូចភ្លៀងរលឹម មិនថាក្រុមបន្លំលួចឆក់ប្លន់ ក្រុមបង្ហោះម៉ូតូ ក្រុមវាយកាប់ចាក់ ក្រុមប្រមូលផ្តុំគ្នាជក់ថ្នាំញៀន ឬជក់បារីអេឡិចត្រូនិក ក្រុមកែច្នៃបំពង់ស៊ីម៊ាំងរថយន្ត និងម៉ូតូខុសលក្ខណៈបច្ចេកទេសបើកបរល្បឿនលឿនលើសច្បាប់កំណត់ ។ល។ ដោយនាំយកទៅព្រមាន អប់រំ តាមវិធានការរដ្ឋបាល និងឈានដល់ការកសាងសំណុំរឿងបញ្ជូនទៅតុលាការ...
ខេត្តសៀមរាប៖ តាមរយៈ​លេខទូរស័ព្ទ​បន្ទាន់ (Hotline) 1296 កងរាជអាវុធហត្ថខេត្តសៀមរាប ចេញអន្តរាគមន៍​ជួយពន្លត់ភ្លើងឆេះតូបលក់សម្លៀកបំពាក់។ នាយប់ម៉ោង២១:៣៣នាទី ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ កងរាជអាវុធហត្ថខេត្ត​សៀមរាប បានទទួល​បណ្ដឹង​ផ្ទាល់មាត់ពីប្រជាពលរដ្ឋតាមរយៈលេខទូរស័ព្ទ​បន្ទាន់ (Hotline) 1296 ដើម្បីសុំកិច្ចអន្តរាគមន៍ដែលមានករណីភ្លើងឆេះតូបលក់សម្លៀក​បំពាក់ ស្ថិតនៅចំណុចភូមិ​វត្តបូព៌ សង្កាត់​សាលាកំរើក...
ភ្នំពេញ៖ នៅវេលាម៉ោង ០២:០០នាទី ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយ កម្លាំងអាវុធហត្ថខណ្ឌចំការមន និងមានការសម្របសម្រួលនីតិវិធីពីលោក ស៊ីន រក្សា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ០២នាក់...