![]()
ខេត្តកំពង់ស្ពឺ ៖ នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ លោក ម៉េង ស្រ៊ុន សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំអមលាំង និងជាប្រធានគណៈកម្មការគ្រប់គ្រង ខ២៦.២ នឹងក្រុមការងារ ថ្នាក់មូលដ្ឋានស្រុកថ្ពង មានការអញ្ជើញចូលរួមពីលោកអភិបាលស្រុក លោកអភិបាលរងស្រុក លោកអធិការដ្ឋានស្រុកផ្ពង រដ្ឋបាលឃុំអមលាំង។
ក្រោមការចិត្តទុកដាក់របស់ លោក ម៉េង ស្រ៊ុន ប្រធានក្រុមការងារបានអញ្ជើញចុះពិនិត្យផែនការយុទ្ធនាការ ដែលបានដាក់អោយមូលដ្ឋានរៀបចំ យុទ្ធនាការបន្តសុពលភាពអត្តសញ្ញាណប័ណ្ណ ដែលហួសសុពលភាព រួមទាំង ប្រជាពលរដ្ឋគ្រប់អាយុតម្រូវធ្វើរអត្តសញ្ញាណប័ណ្ណថ្មី សញ្ជាតិខ្មែរ និងដោះស្រាយរាល់ឯកសារដែលមិនទាន់សមស្រប ក្នុងមូលដ្ឋានឃុំអមលាំង ដែលមាន១៧ភូមិ ស្ថិតនៅទីតាំងប៉ុស្ត៍នគរបាលរដ្ឋបាលឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
ថ្លែងក្នុងពេលនោះដែរ លោក ម៉េង ស្រ៊ុន ប្រធានក្រុមការងារ បានអរគុណដល់ក្រុមការងារគ្រប់លំដាប់ថ្នាក់តាមជំនាញដែលបានយកចិត្តទុកដាក់ ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ហើយក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ដែលមានវត្តមាន ក្នុងថ្ងៃនេះ សូមបន្តជួយផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋដ៏ទៃទៀត ដែលមិនទាន់បានធ្វើអត្តសញ្ញាណប័ណ្ណ សូមប្រញាប់រួសរាន់មកចូលរួមធ្វើឲ្យបានគ្រប់គ្នាៗ ផងដែរ។
លោកប្រធាន លោក ម៉េង ស្រ៊ុន សូមកោតសរសើរនឹងសូមអរគុណដល់ក្រុមការងារក្នុងយុទ្ធនាការធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋទាំងអស់ ដែលបំពេញតួនាទីភារកិច្ចយ៉ាងសកម្មនាពេលនេះ ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ យកចិត្តទុកដាក់ខ្ពស់បន្ថែមទៀត ។
លោក ម៉េង ស្រ៊ុន ប្រធានក្រុមការងារ ក៏បានប្រគល់នូវថវិកាចំនួន ១,៤០០,០០០រៀល និងទឹកបរិសុទ្ធចំនួន ៣០កេះ រួមទាំងនំចំនួន ២០ប្រអប់ធំផងដែរ ជូនដល់ក្រុមការងារ ក្នុងពេលយុទ្ធនាការធ្វើអត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋ ជាការលើកទឹកចិត្តថែមទៀតផង៕


















