Screenshot
(កំពង់ស្ពឺ)៖ ដោយអនុវត្ដតាមបទបញ្ជានិងការចង្អលណែនាំដ៏ខ្ពង់ខ្ពស់របស់លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ នៅយប់ថ្ងៃចន្ទ ៧កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកស្រីវរសេនីយ៍ឯក មួន មល្លិកា ស្នងការរង ទទួលផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងការងារយេនឌ័រ និងបានការសម្របសម្រួលនីតិវិធី ពីលោកស្រី ធាម ច័ន្ទពីលីការ ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូងខេត្តកំពង់ស្ពឺ កំលាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ខេត្តកំពង់ស្ពឺ ចូលរួមដឹកនាំកម្លាំងដោយលោកវរសេនីយ៍ទោ ឃុត ជីវុឌ្ឍ នាយការិយាល័យ បានសហការជាមួយកំលាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកភ្នំស្រួច អធិការដ្ឋាននគរបាលស្រុកភ្នំស្រួច និងអាជ្ញាធរមូលដ្ឋានចុះស្រាវជ្រាវនិងបង្រ្កាបសង្រ្គោះនារីក្នុងទីតាំងខារ៉ាអូខេ យីហោ ហេងៗ សប្បាយៗ អូនរដ្ឋា ៧៧៧៧ (សាខាទីII) ស្ថិតក្នុងភូមិតាឡាត់ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
តាមការអោយដឹងពីលោកស្រីវរសេនីយ៍ឯក មួន មល្លិកា ទីតាំងខាងលើទទួលបានព័ត៌មានថា »លួចបើកដោយមានបង្រ្កប់សញ្ចារកម្ម ផ្ដល់ទីតាំង ក្នុងប្រតិបត្តិការសមត្ថកិច្ចបានរកឃើញ និងឃាត់ខ្លួនមនុស្ស៣នាក់(១)-ឈ្មោះ គីម ពិសី ភេទស្រី អាយុ៤៣ឆ្នាំ (ថៅកែស្រី ម្ចាស់ KTV) (២)-ឈ្មោះ ឃន រដ្ឋា ភេទស្រី អាយុ ៣៤ឆ្នាំ (ម្ខាស់អាជ្ញាបណ្ណ)(៣)-ឈ្មោះ ទូច ស្រីឡៃ ភេទស្រី អាយុ៣៤ឆ្នាំ (តួនាទីជាមេកា) ក្នុងប្រតិបត្តិការផងដែរបានធ្វើការសង្រ្គោះនារីអ្នកបម្រើសេវា Otez នៅទីតាំងKTVចំនួន ១០នាក់ មាននារីវ័យក្មេង ជាអនីតិជនចំនួន៦នាក់។
បច្ចុប្បន្ននារីទាំង១០នាក់ បានការសហការពីអង្គការដៃគូរ និងមន្ទីរសង្គមកិច្ចខេត្តកំពង់ស្ពឺ កំលាំងបាននាំមកកាន់ស្នងការដ្ឋាននគរបាលខេត្ដធ្វើការសាកសួរសម្ភាសន៍ពាក់ព័ន្ធករណីខាងលើ រីឯមនុស្ស៣នាក់ដែលសង្ស័យថាបានរួមគំនិតនិងចូលរួមសហការប្រព្រឹត្តបទល្មើសជំនាញកសាងសំណុំរឿងបញ្ជូនទៅអយ្យការ ចាត់ការតាមនីតិវិធីច្បាប់៕







