ខេត្តបាត់ដំបង ៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សូមជម្រាបជូនសាធារណជនអ្នក ប្រើប្រាស់បណ្តាញសង្គមជ្រាបថានៅថ្ងៃទី ១៧ខែវិច្ឆិកា ឆ្នាំ២០២៦នេះឃើញ មានការផ្សព្វផ្សាយក្នុងបណ្តាញសង្គម ទាក់ទងនឹងការអនុវត្តការងាររបស់ការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លើទីតាំងអាជីវកម្ម នាពេលកន្លងមក ហើយត្រូវបានម្ចាស់ទីកន្លែងអាជីកម្មលោកលើកឡើងនូវចម្ងល់មួយចំនួនចំពោះបញ្ហានេះ។
ឃើញការផ្សព្វផ្សាយនេះលោកឧត្តម សេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នង ការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ ដំបង បាននិងកំពុងពិនិត្យ ចំពោះការងារ របស់ជំនាញមួយនេះ ថាតើការ អនុវត្តការងារកន្លងមកបានធ្វើដោយត្រិមត្រូវស្របតាមជំនាញ វិជ្ជាជីវៈស្រ បតាមនីតិវិធី ឯកសារគតិយុត្ត និងច្បាប់ជាធរមានដែរឬទេ? ហើយថាការលើកឡើងនៅក្នុងបណ្តាញសង្គម លើចំណុចមួយចំនួននោះមានការពិតបែបណា? ដើម្បីមានមូលដ្ឋានឆ្លើយ តបប្រកបដោយភាពវិជ្ជមាន។

