![]()
ភ្នំពេញ៖ លោក Tommy Kim ៖ ក្នុងនាមខ្ញុំ បាទ បានជ្រេីសតាំងជាសមាជិកហេីយក៏ជាតំណាងអោយស្ថាប័នប្រដាល់ឃីកបុកសុីងអន្តរជាតិ ប្រចាំប្រទេសកម្ពុជា ខ្ញុំចង់ជំរាបថា រាល់ការរៀបចំកម្មវិធីប្រដាល់របស់ស្ថាប័នប្រដាល់ឃីកបុកសុីងអន្តរជាតិ ទាក់ទងនឹងគុនខ្មែរ ឬឃីកបុកសុីង មិនថាក្នុងប្រទេសកម្ពុជា និងក្រៅប្រទេសកម្ពុជា រូបខ្ញុំបាទដែលជាសមាជិកនិងតំណាងអោយស្ថាប័នប្រដាល់ឃីកបុកសុីងអន្តរជាតិ និងធ្វេីការសហការជាមួយសហព័ន្ធគុនខ្មែរ និងសហព័ន្ធគុនខ្មែរអន្តរជាតិ ឬសហព័ន្ធប្រដាល់ឃីកបុកសុីងកម្ពុជា នៅក្នុងពេលអនាគត។ ហេីយបច្ចុប្បន្ននេះ យេីងកំពុងពិភាក្សាគ្នាថា តេីត្រូវរៀបចំកម្មវិធីយ៉ាងដូចម្តេច? ប៉ុន្មានដងក្នុងមួយឆ្នាំ?
វាជាឱកាសល្អមួយដែរ ដែលយេីងអាចបញ្ជូនកីឡាករខ្មែរចូលរួមកម្មវិធីឃីកបុកសុីងនៅក្រៅប្រទេស ដែលរៀបចំឡេីងដោយស្ថាប័នប្រដាល់ឃីកបុកសុីងអន្តរជាតិ ហេីយក៏ជាចំណែកទីផ្សារមួយ ជួយអោយកីឡាករខ្មែរយេីង អាចឈានជេីងចូលទៅកាន់ពិភពលោក ដេីម្បីបង្ហាញនិងផ្សព្វផ្សាយពីអត្តសញ្ញាណក្បាច់គុន ក៏ដូចជាការផ្សេព្វផ្សាយពីប្រទេសរបស់យេីងផងដែរ។ អ្វីដែលយេីងទទួលបានផ្លែផ្កាល្អត្រចះត្រចង់សំរាប់ជាតិរបស់យេីង គឺយេីងអាចបញ្ជូលការប្រកួតបែបគុនខ្មែរទៅក្នុងកម្មវិធីរបស់គេ នាពេលអនាគត។


