ភ្នំពេញ៖ នៅរសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ បានអញ្ជើញចូលរួមអមដំណើរ ឯកឧត្ដម ផាន់ ចាន់ថុល តំណាង រដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល និង ឯកឧត្ដម សុខ ពេញ វុធ អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដើម្បីត្រៀមរៀបចំការបើកឱ្យចូលកំសាន្ដជាសាធារណៈក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាឱកាសពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦។




