![]()
ភ្នំពេញ ៖ ស្រ្តីម្នាក់ម្ចាស់រថយន្តម៉ាក Lexus ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2CG 7680 ដែលមានជម្លោះករណីគ្រោះថ្នាក់ចរាចរណ៍ជាមួយ អ្នកបើកម៉ូតូរ៉ឺម៉កកង់៣លក់ ពងទាកូន កាលពីពេលថ្មីៗនេះ គឺនៅរសៀលថ្ងៃទី២៧ខែកុម្ភៈឆ្នាំ២០២៦ ម្ចាស់រថយន្តបានចូលមកតាមការអញ្ជើញរបស់មន្រ្តីជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីបំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍ហើយឈានដល់មានជម្លោះជាមួយអ្នកលក់ពងទាកូនដឹកតាមម៉ូតូរ៉ឺម៉កកង់៣ នឹងក៏បានយកពងទាគប់ចោលបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកលេងក្នុងបណ្តាញាសង្គម ក្រោយមានការបង្ហោះផ្សព្វផ្សាយបញ្ហានេះនៅតាមបណ្តាញសង្គម។ចំពោះករណីនេះ បើតាមការបំភ្លឺពីស្រ្តីម្ចាស់រថយន្តគឺគាត់ព្យាយាមចូលខ្លួនសហការជាមួយសមត្ថកិច្ចដើម្បីដោះស្រាយ ដោយ នៅរសៀលថ្ងៃដដែលសមត្ថកិច្ចបានទំនាក់ទំនងទៅអ្នកលក់ពងទាកូនឲ្យចូលមកបំភ្លឺដោះស្រាយ ប៉ុន្តែទាក់ទងពុំទាន់បាន សមត្ថកិច្ចនឹងព្យាយាមទំនាក់ទំនងខាងភាគីអ្នកលក់ពងទាកូន ឲ្យចូលមកបំភ្លឺផងដែរដើម្បីសមត្ថកិច្ចធ្វើការដោះស្រាយតាមនីតិវិធី។
សូមបញ្ជាក់ថា: ជុំវិញគ្រោះថ្នាក់ចរាចរណ៍នេះ
*ដំណើររឿងមុនពេលកើតហេតុរថយន្តខាងលើបានបើកបរតាមបណ្តោយផ្លូវមុន្នីរ៉េតពីច្រមុះជ្រូកទៅចំការដូងក្នុងទិសដៅពីជើងទៅត្បូងចំណឺកម៉ូតូរុឺម៉កកង់៣បើកបរស្របទិសគ្នារហូតមកដល់ចំណុចកើតហេតុខាងលើម៉ូតូរុឺម៉កបានកៀររថយន្តចំទ្វារស្តាំចំហៀងខាងក្រោយបណ្តាលឲ្យខូចខាតរថយន្តស្រាលហើយភាគីរថយន្តបានសំណូមពរភាគីម៉ូតូរុឺម៉កកង់៣លក់ពងទាកូន ឲ្យជួយជួសជុលរថយន្តចំនួន30$ហើយភាគីម៉ូតូរុឺម៉កមានលទ្ធភាពជួយត្រឹម20$បន្ទាប់មកភាគីរថយន្តក៏បានយល់ព្រមទទួលសំណងហើយភាគីរុឺម៉កឲ្យរង់ចាំរយៈពេលពីរម៉ោងកន្លះរហូតដល់ឪពុកខ្លួនមកពីផ្សារវិញទើបមានលុយសង ប៉ុន្តែដោយម្ចាស់រថយន្តមិនអាចរង់ចាំយូរក៏ប្រាប់ទៅម្ចាស់រុឺម៉កថា20$ក៏លែងយកដែរយក30$វិញដើម្បីទិញពងទានោះ គាត់បន្ទាប់មកម្ចាស់រថយន្តក៏បានដើរទៅយកពងទាដែលថាទិញនោះទៅចោលលើចិញ្ចើមផ្លូវប្រហែល៣ហ្សុង កន្លះបន្ទាប់មកម្ចាស់រថយន្តក៏បានឡើងរថយន្តបើកចេញបាត់ទៅ៕
