![]()
ក្រុងសំរោង៖ ការអភិវឌ្ឍកើតចេញពីការចូលរួម និងការលះបង់ដើម្បីប្រយោជន៍រួម នៅក្នុងនាមរដ្ឋបាលក្រុងសំរោង សូមសម្ដែងនូវការកោតសរសើរយ៉ាងស្មោះសរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ កាន់ ដែក និងភរិយា ដែលបានចូលរួមសហការយ៉ាងល្អប្រសើរជាមួយអាជ្ញាធរក្រុង ក្នុងការស្ម័គ្រចិត្តអនុវត្តការរុះរើសំណង់របស់ខ្លួន ដែលបានអាស្រ័យផលលើដីចំណីផ្លូវនាពេលកន្លងមក។
សកម្មភាពនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីស្មារតីទទួលខុសត្រូវខ្ពស់ និងការយល់ដឹងស៊ីជម្រៅអំពីអត្ថប្រយោជន៍នៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវភ្លោះ ដែលជាសមិទ្ធផលរួមសម្រាប់ប្រជាពលរដ្ឋទូទាំងក្រុងសំរោង។ទឹកចិត្ត និងការលះបង់របស់លោក និងភរិយា គឺជាគំរូដ៏ល្អប្រពៃ និងជាកម្លាំងចិត្តយ៉ាងធំធេងដល់ក្រុមការងារដោះស្រាយផលប៉ះពាល់ ដើម្បីជំរុញឱ្យការដ្ឋានសាងសង់ផ្លូវភ្លោះអាចដំណើរការទៅបានតាមផែនការដែលបានគ្រោងទុក។
សូមជូនពរដល់លោក កាន់ ដែក និងភរិយា ព្រមទាំងក្រុមគ្រួសារ សូមជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងទទួលបានជោគជ័យក្នុងគ្រប់ភារកិច្ច និងរបរទទួលទាន៕


