ភ្នំពេញ៖ យោងតាមផេកផ្លូវការ ស្នងការរាជធានីភ្នំពេញ បញ្ជាក់ថា នៅវេលាម៉ោង១៣:០០នាទីរសៀល ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ មានករណីអគ្គិភ័យឆេះមួយកន្លែង នៅចំណុចភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ មានករណី អគ្គិភ័យ ឆាបឆេះនេះ បណ្តាលមកពី ម្ចាស់ផ្ទះ មានជំងឺសសៃប្រសាទ ដុតផ្ទះ បង្កជា អគ្គិភ័យ។ ករណី អគ្គិភ័យនេះ ធ្វើឱ្យឆេះខូចខាត ផ្ទះឈើ លើថ្មក្រោម ចំនួន ១ខ្នង រួមទាំងសម្ភារៈអស់ទាំងស្រុង។
នៅវេលាម៉ោង១៣:៣០នាទី នាថ្ងៃខែឆាំ្នដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន ២គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ២ឡាន ស្មើនឹង ១២ម៉ែត្រគូប និងរថយន្តជំនួយ: រថយន្តអគ្គិភ័យស្រាបៀរកម្ពុជាចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១ឡាន ស្មើនឹង ៦ម៉ែត្រគូប៕


