ខេត្តកំពង់ស្ពឺ៖ ដោយអនុវត្តតាមគោលការដឹកនាំយ៉ាងមុឺងម៉ាត់របស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការណែនាំដោយផ្ទាល់ជាប្រចាំពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈ អភិបាលខេត្តកំពង់ស្ពឺ ជាពិសេសក្រោមការដឹកនាំបញ្ជាដោយផ្ទាលយ៉ាងម៉ឺងម៉ាត់និងយកចិត្តទុកដាក់បំផុតរបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្ដមព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ
កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ក្នុងមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានសហការបើកប្រតិបត្តិការស្រាវជាវ កំណត់មុខសញ្ញា បង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យបានចំនួន០៩នាក់ និងចាប់យកវត្ថុតាងគ្រឿងញៀនមួយចំនួនក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។
ជាក់ស្តែងកាលពីវេលាម៉ោង១៥:០៣នាទីល្ងាច នាថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន បានធ្វើការបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ជាប់ពាក់ពន្ធករណីគ្រឿងញៀន ស្ថិតនៅក្នុងភូមិត្រពាំងខ្យង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ដោយជនសង្ស័យមានឈ្មោះ ហ៊ល រិន (ហៅទិន) ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិត្រពាំងខ្យងត្បូង ឃុំរលាំងគ្រេីល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ,ឈ្មោះ ផន ដានី (ហៅសី) ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅបច្ចុប្បន្នភូមិបឹងកំបោរ ឃុំមឹងប្រួល ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងម្នាក់ទៀតឈ្មោះ អុឹង គុយហាក់ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅបច្ចុប្បន្នភូមិត្រពាំងខ្យង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។និងបន្ទាប់មកទៀតនៅវេលាម៉ោង១៦:១៤នាទីល្ងាច (ថ្ងៃ.ខែ.ឆ្នាំដដែល) កម្លាំងមន្ទីរស្រាវជ្រាវបង្រ្កាបនិងបទល្មេីស បានសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន បន្តឃាត់ខ្លួនបានជនសង្ស័យ០១នាក់ទៀត ស្ថិតនៅក្នុងភូមិអណ្តូងប្រេង ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ជនសង្ស័យមានឈ្មោះ សុឹម វិសិដ្ឋ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នក្នុងភូមិត្រពាំងខ្យង ឃុំរលាំងគ្រេីល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
លុះដល់វេលាម៉ោង១៧:០៥នាទីល្ងាច (ថ្ងៃ.ខែ.ឆ្នាំ ដដែល) កម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មេីស បានបន្តសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន បន្តស្រាវជ្រាវទៅដល់ផ្ទះឈ្មោះ ពែក (តែបានគេចខ្លួនបាត់ប្រមោល) និងជាក់ស្តែងបានឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត មានឈ្មោះ ហេង រក្សា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិអណ្តូងប្រេង ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ក្រោមវិធានការជំនាញរបស់អាវុធហត្ថខេត្តកំពង់ស្ពឺ នៅវេលាម៉ោង១២:១៨នាទី នាថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មេីស បានបន្តសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន បានធ្វើការបង្រ្កាបនិងឃាត់ខ្លួនបានជនសង្ស័យ០១ទៀត ស្ថិតនៅភូមិសង្ក្រោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ជនសង្ស័យមានឈ្មោះ សាន ប្រុស ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរជាកម្មកររោងចក្រ មានទីលំនៅបច្ចុប្បន្នភូមិត្រពាំងគង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ក្រោមការដឹកនាំបញ្ជាយ៉ាងមុឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន នៅវេលាម៉ោង១២:៤៦នាទីរសៀល នាថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មេីស បានធ្វើការបន្តសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន ស្រាវជ្រាវកំណត់មុខសញ្ញា និងឈានដល់ការឃាត់បានជនសង្ស័យចំនួន០២នាក់បន្ថែមទៀត ស្ថិតនៅភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ជនសង្ស័យមានឈ្មោះ ដូច គីមហុង ភេទប្រុស អាយុ២៨ឆ្នាំ និងម្នាក់ឈ្មោះ ណែម ផានុន ភេទប្រុស អាយុ២៧ឆ្នាំ ហើយមានទីលំនៅបច្ចុប្បន្ននៅភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺជាមួយគ្នា។ក្រោមការសហការរបស់កម្លាំងមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មេីស ជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន នៅវេលាម៉ោង០៦:២៧នាទីព្រឹក នាថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ បានបន្តបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ០១នាក់ទៀត ស្ថិតនៅភូមិព្រៃផ្តៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ដោយជនសង្ស័យមានឈ្មោះ ឡោះ សេន ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរជាអ្នករត់ម៉ូតូឌុប ហើយមានទីលំនៅបច្ចុប្បន្នក្នុងភូមិព្រៃផ្តៅ ត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ជាលទ្ធផលក្នុងរង្វង់ប្រតិបត្តិការនេះ អាវុធហត្ថខេត្តកំពង់ស្ពឺ បង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យសរុប០៩នាក់ និងចាប់យកវត្ថុតាងបានរួមមាន៖ម្សៅក្រាមថ្លាសង្ស័យជាសាធាតុញៀនសរុប២៦កញ្ចប់(ទម្ងន់១៤៦.៨០ក្រាម),ទូរស័ព្ទចំនួន០៧គ្រឿង,កញ្ចប់បារីចំនួន០១កញ្ចប់(ដាក់គ្រឿងញៀន),ដែកកេះចំនួន០៤,កាបូបចំនួន០១(ដាក់គ្រឿងញៀន),កាំភ្លើងកែច្នៃចំនួន០១ដេីម,កាំបិតផ្គាក់ចំនួន០១,ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០៣គ្រឿង,ម៉ូតូចំនួន០២គ្រឿង,កាបូបតូចពណ៌ខ្មៅចំនួន០១(ដាក់គ្រឿងញៀន),ថង់ច្រកគ្រឿងញៀនមួយចំនួន,ខ្សែរជក់គ្រឿងញៀនមួយចំនួន,ថង់ច្រកគ្រឿងញៀនមួយចំនួន និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យទាំង០៩នាក់ខាងលើ រួមនិងវត្ថុតាងត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ក្នុងមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបញ្ជូទៅសាលាដំបូងខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមនីតិវិធី៕



















