![]()
ភ្នំពេញ៖ ដោយមានការផ្តល់ព័ត៌មាន ពីប្រជាពលរដ្ឋតាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ដើម្បីសុំកិច្ចអន្តរាគមន៍លើករណីរថយន្តចំនួន ០៣គ្រឿង បានបំពាក់បំពង់ស៊ីម៊ាំងកែច្នៃ បើកបរបង្កសម្លេងលាន់លឺខ្លាំង រំខានដល់ប្រជាពលរដ្ឋ នៅចំណុចភូមិ១ (តំបន់បឹងកក់) សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាវេលាម៉ោង០១:៤៥នាទីយប់ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌដូនពេញ បានចុះដល់ទីតាំងធ្វើការស្រាវជ្រាវរហូតឃាត់បានរថយន្តមួយគ្រឿងរម៉ាក MERCEDES ពាក់ស្លាកលេខកម្ពុជា MENG.AMG នៅចំណុចស្តុបពេទ្យចិន សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ រួមទាំងម្ចាស់ឈ្មោះ ជឹម ចាន់ កែ ភេទប្រុស អាយុ ៣៤ឆ្នាំ។
ម្ចាស់រថយន្តត្រូវបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការព្រមានអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ការកែច្នៃបំពង់ស៊ីម៉ាំងរថយន្តឲ្យលឺខ្លាំងខុសលក្ខណៈបច្ចេកទេស ដែលបង្កការរំខានក៏ដូចជា បង្កការភ័យខ្លាច ដល់សាធារណ:ជនតទៅទៀត ព្រមទាំងឃាត់រថយន្តរក្សាទុកបណ្ដោះអាសន្ន នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រយៈពេល ១ខែ។