សន្តិសុខសង្គម

ភ្នំពេញ៖ នៅយប់ ថ្ងៃទី១៤ ឈានចូលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ និង ខណ្ឌមានជ័យ បានធ្វើការឆ្មក់បង្ក្រាប ក្រុមក្មេងទំនើងចំនួន ១៤នាក់ និងម៉ូតូចំនួន ១៤គ្រឿង ដែលបានកែច្នៃបំពង់ស៊ីម៊ាំងខុសលក្ខណៈបច្ចេកទេស បង្កឲ្យមានសម្លេងរំខានដល់ប្រជាពលរដ្ឋ...
ខេត្តព្រះវិហារ ៖ បុរស ម្នាក់ បានបាត់បង់ជីវិត នៅនឹងកន្លែង ក្នុងគ្រោះថ្នាក់ចរាចរណ៍រវាង គោយន្តកន្ត្រៃ និងម៉ូតូ បានកើតឡើងនៅលើផ្លូវគ្រួសក្រហម ស្ថិតក្នុងភូមិស្រយង់ត្បូង ឃុំស្រយង់ ស្រុកគូលេន ខេត្តព្រះវិហារ ដែលបណ្តាលឱ្យ នាយប់ថ្ងៃទី១០ ខែមីនា...
ភ្នំពេញ៖ វីដេអូ ស្តីពីសកម្មភាព យុវតី០៣នាក់ ប្រព្រឹត្តហិង្សាទៅលើយុវតីម្នាក់ជាមិត្តរួមថ្នាក់ ត្រូវបានចែករំលែកក្នុងបណ្តាញសង្គមនាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ បានធ្វើឲ្យផ្ទុះការវែកញែក និងចែករំលែកបន្តដោយមហាជនជាច្រើនពាន់ម៉ឺននាក់។  បើទោះបីមានមតិ ជាច្រើនខុសៗគ្នា ទាំងអ្នកដឹងហេតុការណ៍ឬមិនដឹងហេតុការណ៍ មានហេតុផលឬមិនមានហេតុផល មានពាក្យពេចន៍ថ្លៃថ្នូរឬពាក្យពេចន៍អសុរស តែមតិទាំងនេះពុំមែនជាមូលដ្ឋានដំណោះស្រាយសមស្របសម្រាប់គូរភាគីឡើយ។  ក្នុងច្បាប់ស្តីពី...
ខេត្តកំពង់ស្ពឺ៖ រោងចក្រកែច្លៃផ្លែស្វាយ របស់ក្រុមហ៊ុន Khun Da Sambath Co., Ltd. មួយកន្លែងស្ថិតនៅជាប់ផ្លូវល្បឿនលឿន ចន្លោះគីឡូ ម៉ែត្រលេខ៧៣-៧៤ ក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ត្រូវបានរកឃើញដំណើរការដោយគ្មានច្បាប់ពាក់ព័ន្ធវិស័យបរិស្ថាន និង បានបង្ហូរកាកសំណល់រាវចេញក្រៅរោងចក្របង្កឱ្យប៉ះពាល់បរិស្ថាន...
ខេត្តកំពង់ស្ពឺ ៖ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ ក្រសួងបរិស្ថានបានស្វាគមន៍ចំពោះការកើនឡើងនៃការចូលរួមពីរោងចក្រ និងក្រុមហ៊ុនក្នុងការទប់ស្កាត់ការបំពុលទឹក ដោយបញ្ជាក់ថា អ្នកដឹកនាំអាជីវកម្មកាន់តែច្រើនកំពុងចាត់វិធានការជាក់ស្តែង ដើម្បីគោរពតាមបទប្បញ្ញត្តិបរិស្ថាន និងការពារធនធានធម្មជាតិ។ ក្រសួងបានឱ្យដឹងថា រោងចក្រ និងសហគ្រាសឧស្សាហកម្មកាន់តែច្រើនកំពុងសាងសង់ប្រព័ន្ធបម្រះទឹកសំណល់ ដើម្បីធានាថា ទឹកដែលប្រើប្រាស់ក្នុងដំណើរការផលិត ត្រូវបានបម្រះសម្អាតឱ្យបានត្រឹមត្រូវ...
ខេត្តកំពង់ស្ពឺ៖ ក្រុមការងារជំនាញក្រសួងបរិស្ថាន បានពិនិត្យឃើញថាក្រុមហ៊ុន Kirirom Food Production (K.F.P) Co., Ltd. ដែលកន្លងមក ធ្លាប់រងការបំពុលបរិស្ថាន បានចូលរួមអនុវត្យតាមវិធានការដែលក្រសួងបរិស្ថានបានដាក់ចុះ ដើម្បីធានាភាពស្អាតនិងទប់ស្កាត់ការបំពុលបរិស្ថាន និងការប៉ះពាល់ការរស់នៅរបស់ប្រជាពលរដ្ឋ។ ក្រុមការងារជំនាញបានពិនិត្យឃើញថា ចំណុចប្រឡាយធម្មជាតិបន្តរពីស្រះស្តុកចុងក្រោយ៖ ទឹកមានសភាពធម្មតា...
ភ្នំពេញ ៖ លោក លីម វាសនា និងមន្រ្តី៣នាក់ទៀត ត្រូវបាន លោក ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្រេចផ្អាកការងារ និងមុខងារជាបណ្តោះអាសន្ន។
រដ្ឋបាលស្រុកបាកាន ចេញសេចក្តីបំភ្លឺព័ត៌មាន និងព្រមាន ដល់លោក អាំ អាន តាំងខ្លួនជាភ្នាក់ងារប្រមូលភាស៊ី របស់ភាស៊ីចំណតរថយន្តស្រុកបាកាន ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសណ្តាប់ធ្នាប់របស់រដ្ឋបាលស្រុក។
ក្រសួងសុខាភិបាល បានចេញសេចក្ដីសម្រេចស្តីពី ការបិទមន្ទីរពហុព្យាបាល ឥន្រ្ទទេវី១ ដោយមូលហេតុប្រព្រឹត្តខុសក្រមសីលធម៌វិជ្ជាជីវៈធ្ងន់ធ្ងរ បណ្ដាលឲ្យប៉ះពាល់ដល់លទ្ធផលនៃការបម្រើសេវាពិនិត្យព្យាបាលជូនដល់ប្រជាជនមិនបានសមរម្យ។
ភ្នំពេញ៖ ដោយមានការផ្តល់ព័ត៌មាន ពីប្រជាពលរដ្ឋតាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ដើម្បីសុំកិច្ចអន្តរាគមន៍លើករណីរថយន្តចំនួន ០៣គ្រឿង បានបំពាក់បំពង់ស៊ីម៊ាំងកែច្នៃ បើកបរបង្កសម្លេងលាន់លឺខ្លាំង រំខានដល់ប្រជាពលរដ្ឋ នៅចំណុចភូមិ១ (តំបន់បឹងកក់) សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាវេលាម៉ោង០១:៤៥នាទីយប់ ថ្ងៃទី១១ ខែមីនា...