ភ្នំពេញ ៖ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាថ្ងៃទី១៨ខែមេសា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរង ទទួលដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងលោកវរសេនីយ៍ឯក ម៉ម សាវ៉ុន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងជំនាញ សហការជាមួយកម្លាំងផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង៦នាក់ ករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ ទោស ក្មេងទំនើង (វាយ និងគប់កំទេចរថយន្ត) នៅចំណុច ហាងម៉ាស្សាម៉ាយូរ៉ា ផ្លូវលេខ ៤៧ ភូមិ១៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ វេលាម៉ោងប្រហែល៧និង៣៧យប់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០២៦។
ជនសង្ស័យ
១-ឈ្មោះ ម៉ាន់ ទ្បុងថាដា ហៅ ដា ភេទប្រុស អាយុ១៧ឆ្នាំ
២-ឈ្មោះ ឯក សខមាន ហៅ មាន ភេទប្រុស អាយុ ១៧ឆ្នាំ
៣ -ឈ្មោះ សុខ ជា ហៅ ជា ភេទប្រុស អាយុ ១៨ឆ្នាំ
៤- ឈ្មោះ ឆុន រ៉ាយុទ្ធ ហៅ យុទ្ធ ភេទប្រុស អាយុ ១៧ឆ្នាំ
៥-ឈ្មោះ នី សាគី ហៅ ភ្លោះ ភេទ ប្រុស កើតឆ្នាំ២០០៦
៦-ឈ្មោះ នី រ៉ាវី ភេទ ប្រុស កើតឆ្នាំ២០០៦
៧-ឈ្មោះ សូរ្យ វិសុទ្ធ ភេទ ប្រុស អាយុ១៦ឆ្នាំ
៨-ឈ្មោះ ញ៉ ឆាលី ភេទ ប្រុស អាយុ១៦ឆ្នាំ
៩-ឈ្មោះ មឿង ពិសី ភេទ ប្រុស អាយុ១៦ឆ្នាំ
វត្ថុតាងចាប់យក
១-ដុំថ្មចំនួន០៤ដុំ
២-ផ្លាកលេខរថយន្តចំនួន០១បន្ទះ
ជនសង្ស័យជាក្មេងទំនើងខាងលើ បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងសាកសួរ និងអនុវត្តតាមនីតិវិធី ចំពោះករណីនេះដែរសមត្តកិច្ចជំនាញក៏កំពុងបន្តស្វែងរកបក្ខពួកមួយចំនួនបន្ថែមទៀត៕
