ខេត្តតាកែវ ៖ ឧកញ៉ា ម៉ុង ឬទ្ធី បង្ហោះហ្វេាប៊ុកថា កាលពីព្រឹកថ្ងៃសៅរ៍ ២កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ មកលេងស្រុកកំណើត បានឡើងមកដល់លើប្រាសាទភ្នំជីសូរ ជាទីដែលខ្មែរក្រហម បាននាំយករូបខ្ញុំព្រមទាំងយុវជនចំនួន២៤នាក់ អោយមកវាយបំផ្លាញកុដលោក ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត នៅក្នងវត្តនេះ រួចហើយបានចុះមកមើលប្រាសាទសែនរវាំង និងបានដើម្បី មើលទំនប់ប្រឡាយ និងហេដ្ឋារចនាសម្ព័ន្ធ ជាច្រើនទៀត ដែលខ្ញុំបានសាងសង់ កាលពីឆ្នាំ១៩៩៥-១៩៩៦ បើគិតមកដល់ឆ្នាំ២០២៦នេះ ៣១ឆ្នាំ បានកន្លងផុតទៅហើយ ខ្ញុំឃើញមានការឈូសឆាយផ្លូវជាច្រើនខ្សែព្រមទាំងខ្នងប្រឡាយទឹកផងដែរ អ្វីដែលខ្ញុំមានចម្ងល់ ហើយចង់អោយមានការបកស្រាយ នោះគឺ ដើមអាកាសស្យ៉ាប្រមាណជាប្រាំមួយម៉ឺនដើម ដែលខ្ញុំបានដាំនោះ ពេលនេះ ឃើញមាននៅសល់តែគល់ តើ ដើម វាដុតចោល ឬលក់ បើលក់អ្នកណាជាអ្នកលក់ហើយយកលុយទៅណា ខ្ញុំមិនមានការយល់ទាស់ទៅនិងការអភិវឌ្ឍន៍ទាំងអស់នេះទេ ប៉ុន្តែក៏មិនចង់អោយក្មេងៗជំនាន់ក្រោយៗយកគំរូតាមមនុស្សចាស់រមើលគុណនេះដែរ ។



