ភ្នំពេញ ៖ ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ និងត្រៀមលក្ខណៈរំដោះទឹកភ្លៀងក្នុងរដូវវស្សាដែលជិតឈានចូលមកដល់កាត់បន្ថយការលិចលង់ក្នុងមូលដ្ឋាន និងធានាឱ្យមានលំហូរទឹកប្រកបដោយប្រសិទ្ធភាព នៅព្រឹកថ្ងៃពុធ ៦កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ៩ និង០០ នាទីព្រឹក លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរសង្កាត់ពាក់ព័ន្ធ ចុះពិនិត្យស្ថានភាពជាក់ស្តែងនៃប្រឡាយដែលបានស្តាររួច និងកំពុងស្តារ ដើម្បីធានាថាជម្រៅ និងទំហំប្រឡាយអនុលោមតាមបច្ចេកទេស ដែលអាចនាំទឹកបានលឿន និងពិនិត្យរកចំណុចដែលជាឧបសគ្គរាំងស្ទះដល់លំហូរទឹក ដើម្បីមានវិធានការ កែសម្រួលភ្លាមៗ ស្ថិតនៅភូមិចោមចៅ១ សង្កាត់ចោមចៅទី១ និងក្នុងភូមិសាស្ត្រសង្កាត់ចោមចៅទី២។










