ភ្នំពេញ៖ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា តាមរយៈ ហ្វេសប៊ុក នាយប់ទី២៤ ខែមេសា ២០២១៦ នេះ បានបង្ហោះរូបភាព ភ្ជាប់ខ្លឹមសារថា ៖
ប្រហែល អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ចាត់ទុក មរណភាព ជារឿងលេងសើច ហើយ ទើបការសរសេរខ្លឹមសារបែបនេះបង្ហោះថាជារឿងលេងសើច។ ឥរិយាបថការងារបែបនេះហើយ ទើបប្រជាពលរដ្ឋលំបាកវិនិច្ឆ័យការងាររបស់រាជការ មិនដឹងថាគេធ្វើមែនទែន ឬគេធ្វើលេងសើច។ ទំនុកចិត្តរបស់ប្រជាពលរដ្ឋលើរាជការសាធារណៈអាចប៉ះពាល់ដោយសារតែរបៀបមែនដូចលេង លេងដូចមែនហ្នឹងឯង។
