ភ្នំពេញ៖ អ្នកនាំពាក្យបណ្ឌិត្យសភានគរបាលកម្ពុជា សូមជម្រាបជូនដំណឹងដល់សាធារណជន ជ្រាបថា កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ក្រសួងមហាផ្ទៃ បានដាក់ទណ្ឌកម្ម វរសេនីយ៍ទោ សួគ៌ នីដា តាមរូបភាពផ្អាកការងារ និងផ្អាកបៀវត្សបណ្ដោះអាសន្ន ដោយមូលហេតុល្មើសបទវិន័យនគរបាលជាតិកម្ពុជា។
បច្ចុប្បន្ននេះ បណ្ឌិត្យសភានគរបាលកម្ពុជា កំពុងតាមដានយ៉ាងយកចិត្តទុកដាក់រាល់សកម្មភាពរបស់ វរសេនីយ៍ទោ សួគ៌ នីដា ដើម្បីមានវិធានការតាមបទវិន័យនគរបាលជាតិកម្ពុជាបន្តទៀត។
សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន។


