ភ្នំពេញ ៖ មិនមែន២ មិនមែន១០ តែ ក្រុមហ៊ុន វឌ្ឍនៈ ឈ្នះ មេដាយមាស ច្រើនបំផុត រហូតដល់ ២១ សម្រាប់ឆ្នាំ២០២៦ ព្រមទាំង ពាន រង្វាន់ពេជ្រ ចំនួន ៤បន្ថែម សម្រាប់ ផលិតផល ឈ្នះ មេដាយមាស ៣ឆ្នាំ ជាប់ៗគ្នា ដែលនេះ គឺជាចំនួន ដ៏ច្រើនមិនធ្លាប់មាន ទាំងក្នុងប្រវត្តិសាស្រ្តប្រទេសកម្ពុជា និងក្នុងប្រវត្តិសាស្ត្រស្ថាប័ន Monde Selection។
ត្រឹមរយៈពេលជាង ៤ឆ្នាំ នៃប្រតិបត្តិការ ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានការគាំទ្រ និងមានភាពលេចធ្លោទាំងរសជាតិ និងគុណភាពផលិតផល ដោយឈ្នះមេដាយមាសសរុបចំនួន ៥៦ ពានរង្វាន់ពេជ្រចំនួន ១០ និងជាប់ក្នុងបេក្ខភាព Prize of the Jury ស្រាបៀរល្អផ្ដាច់គេក្នុងចំណោមស្រាបៀរកំពូលទាំង៥ (TOP 5) ទូទាំងពិភពលោកពីស្ថាប័ន Monde Selection។ បន្ថែមពីនោះផលិតផលក្រុមហ៊ុន វឌ្ឍនៈ ក៏ត្រូវបានទទួលស្គាល់ពីគុណភាព និងទទួលបានពានមាសពីស្ថាប័ន World Beer Award ចំនួន ១៨ គិតត្រឹមឆ្នាំ២០២៥។
ទោះមានវត្តមានក្នុងទីផ្សារត្រឹមរយៈពេលខ្លី ក្រុមហ៊ុន វឌ្ឍនៈ តែងផ្តល់តម្លៃ និងយកចិត្តទុកដាក់ខ្ពស់បំផុតលើកត្តាគុណភាព សុវត្ថិភាពជាចម្បង ហើយថ្មីៗនេះ ក្រុមហ៊ុន វឌ្ឍនៈ បានទទួលវិញ្ញាបនបត្រ FSSC 22000 ហើយបានក្លាយជាក្រុមហ៊ុនក្នុងស្រុកដំបូងបំផុតក្នុងប្រទេសកម្ពុជាទទួលស្គាល់ដោយប្រព័ន្ធសុវត្ថិភាពចំណីអាហារពិភពលោកសម្រាប់ផលិតផលស្រាបៀរ ភេសជ្ជៈ និងទឹកពិសា។ ការទទួលស្គាល់ពីស្តង់ដារសុវត្ថិភាពចំណីអាហារជាសកលនេះ ត្រូវបានឆ្លងកាត់ការត្រួតពិនិត្យ វាយតម្លៃ ការធ្វើសវនកម្មឯករាជ្យលើខ្សែសង្វាក់ផលិតកម្មទាំងមូល ទាំងគុណភាព និងអនាម័យបរិស្ថាន។
ការគិតគូរលើកត្តាគុណភាព និងសុវត្ថិភាពមិនបញ្ចប់ត្រឹមនេះឡើយ ក្រុមហ៊ុន វឌ្ឍនៈ ក៏ទទួលបានវិញ្ញាបនបត្រនៃប្រព័ន្ធគ្រប់គ្រង់គុណភាព ISO 9001 និងប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពចំណីអាហារ ISO22000 ផងដែរ ហើយនេះពិតជាបានផ្តល់ទំនុកចិត្ត ជូនអតិថិជន ក្នុងការទទួលទាន ផលិតផល របស់ ក្រុមហ៊ុន វឌ្ឍនៈ ដែលមានគុណភាពល្អដ៏ពិតប្រាកដ ហើយព្រមទាំងបាននាំនូវមោទនភាពជាតិលើឆាកអន្តរជាតិ ដែលផលិតផលជាតិខ្មែរ ឲ្យមានគុណភាព ប្រកួតប្រជែង លក្ខណៈអន្តរជាតិ។
រួមគ្នាគាំទ្រ ផលិតផល ក្រុមហ៊ុនវឌ្ឍនៈ ផលិតផលខ្មែរ ដែលមាន គុណភាព ពិតទទួលស្គាល់ ជាអន្តរជាតិ ផលិតនៅក្នុងស្រុកខ្មែរ ដោយសហគ្រិនជនជាតិខ្មែរ ដើម្បីសេដ្ឋកិច្ចជាតិខ្មែរ។
