ភ្នំពេញ ៖ បើទោះជាស្ថិតក្នុងពេលបំពេញទស្សនកិច្ចនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានី នៅតែមិនភ្លេច ជាមួយសុខទុក្ខកងកម្លាំង ថែរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាជនដែលបានរងគ្រោះថ្នាក់។
សូមគោរពថ្លែងអំណរគុណចំពោះ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជា សុីណា ដែលបាន ឧបត្ថម្ភ ថវិកា ៤.០០០.០០០ រៀល ជូនដល់ លោកវរសេនីយ៍ទោ ដេត ឧត្តម នាយផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលសែនសុខ បានរងរបួសបាក់ជើង ក្នុង ករណី ដេញបង្ក្រាបមុខសញ្ញាចោរឆក់នៅផ្លូវលេខ២០១១ សង្កាត់គោកឃ្លាង បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកុសមៈ។
សូមគោរពជូនពរ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជា សីណា ព្រមទាំងបុត្រាបុត្រី ជួបប្រទះនូវពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។




