ក្រុងសំរោង៖ រដ្ឋបាលក្រុងសំរោង សូមជម្រាបជូនដំណឹងដល់អាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងក្រុងសំរោង ពិសេសក្នុងសង្កាត់បន្សាយរាក់ មេត្តាជ្រាបថា យោងតាមការផ្ដល់ព័ត៌មានពីក្រុមការងារកម្ទេចគ្រាប់មិនទាន់ផ្ទុះ នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) នៅ ព្រឹកថ្ងៃពុធ ១៣កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ៖
ពេលវេលា៖ ចាប់ពីម៉ោង ៩:០០ នាទី ដល់ម៉ោង ១០:០០ នាទីព្រឹក។
ទីតាំង៖ ក្នុងភូមិសាស្ត្រ សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
សកម្មភាព៖ ក្រុមការងារ CMAC នឹងធ្វើការបំផ្ទុះកម្ទេចគ្រាប់មិនទាន់ផ្ទុះ (គ្រាប់បែកចង្កោម ចំនួន ៣៩គ្រាប់) ដែលបានប្រមូលពីតំបន់គ្រោះថ្នាក់។
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងខាងលើ ឬកំពុងធ្វើដំណើរឆ្លងកាត់ មេត្តាជ្រាបជាដំណឹង និង «សូមកុំមានការភិតភ័យ» នៅពេលឮសូរសម្រែកផ្ទុះក្នុងអំឡុងពេល និងម៉ោងដែលបានកំណត់ខាងលើនេះ។
សូមអាជ្ញាធរសង្កាត់បន្សាយរាក់ និងភូមិពាក់ព័ន្ធ ជួយបន្តផ្សព្វផ្សាយដំណឹងនេះឱ្យបានទូលំទូលាយដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីជៀសវាងការយល់ច្រឡំផ្សេងៗ៕
