កីឡា៖ លោក ម៉ុល នី ប្រធានរៀបចំកម្មវិធីប្រកួតប្រដាល់នៅ TVK ៖ មានបងប្អូនយើងឆ្ងល់ និងបារម្ភ ច្រើនរឿង ម៉េងហុង និង សម្បត្តិ មិនអាចប៉ះគ្នា ជាដំបូង សូមអភ័យទោស ពីបងប្អូនអ្នកតាមដាន គុនខ្មែរ យើងទាំងអស់គ្នារឿង ធន់ ម៉េងហុង និង ពេជ្រ សម្បត្តិ…។ ដោយសារតែមានការយល់ច្រលំខ្លះ ទើបធ្វើឲ្យបងប្អូនយើងមិនសប្បាយចិត្ត ជាមួយរឿងនេះ តែពេលនេះអ្វីៗ បានល្អប្រសើរឡើងហើយ ដោយការប្រកួតរវាង ធន់ ម៉េងហុង និង សម្បត្តិ នៅដំណើរធម្មតាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ ខាងមុខនេះ ហើយ ម៉េងហុង នឹងត្រៀមខ្លួនរង់ចាំតែជួប សម្បត្តិ ប៉ុណ្ណោះមិនមានការប្រកួតផ្សេងទេគិតចាប់ពីពេលនេះតទៅ…។
ម៉េងហុង បានហ្វឹកហាត់យ៉ាងខ្លាំង និងពេញលេញ ដើម្បីត្រៀមសាងកេរ្តិ៍ឈ្មោះ ក្នុងការឈរដូយជាមួយ សម្បត្តិ ដូច្នេះទោះចង់មិនចង់បងប្អូន នឹងបានឃើញការប្រកួតមួយដ៏អស្ចារ្យសម្រាប់គូនេះ។ លោក ម៉ុល នី ៖ ខ្ញុំ គ្រាន់តែនិយាយក៏មានអារម្មណ៍ថា ព្រឺសម្បុរដែរ…។


