រដ្ឋបាលខណ្ឌប្ញស្សីកែវ ៖ នារសៀលថ្ងៃអង្គារ ៤រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អមដំណើរដោយ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព ការស្ដារសម្អាតប្រឡាយព្រែកអូរវែង និងព្រែកបាក់ទូក ឋិតក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ។
ជាមួយគ្នានេះដែរ ឯកឧត្តម អភិបាលរាជធានី បានជំរុញអោយរដ្ឋបាលខណ្ឌឫស្សីកែវ ពន្លឿនកិច្ចការងារស្ដារសម្អាតព្រែកទាំងពីរនេះអោយបានរួចរាល់ឆាប់រហ័ស ដើម្បីធ្វើយ៉ាងណាឲ្យចរន្តទឹកហូរបានលឿនបញ្ចៀសបាននូវការជនលិចដោយជំនន់ទឹកភ្លៀងជូនប្រជាពលរដ្ឋនារដូវវស្សាឈានចូលមកដល់។







