រាជរដ្ឋាភិបាលកម្ពុជា សម្រេចអនុវត្តគោលការណ៍ ហាមឃាត់ ការផ្ដល់រង្វាន់ តាមរយ:ក្រវិលកំប៉ុងលើភេសជ្ជៈមាន ជាតិស្ករ ភេសជ្ជៈប៉ូវកម្លាំង និងផលិតផលគ្រឿងស្រវឹង គ្រប់ប្រភេទ ចាប់ពីថ្ងៃទី១ ខែតុលាឆ្នាំ២០២៦ នេះតទៅ

ក្រុមហ៊ុន វឌ្ឍនៈ បានប្រកាសគាំទ្រ គាំទ្រយ៉ាងពេញទំហឹង ចំពោះចំណាត់ការ ដ៏ត្រឹមត្រូវ របស់ រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងការធ្វើទីផ្សារដោយការផ្តល់រង្វាន់ តាមរយៈគម្របដប និងក្រវិលកំប៉ុង ក្នុងឧស្សាហកម្មភេសជ្ជៈ និងគ្រឿងស្រវឹង។
ក្រុមហ៊ុន វឌ្ឍនៈ គឺជាក្រុមហ៊ុនក្នុងស្រុកដែលបង្កើតឡើងដោយកូនខ្មែរជាម្ចាស់ភាគហ៊ុន១០០% សម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងការធ្វើទីផ្សារដោយការផ្តល់រង្វាន់តាមរយៈគម្របដប និងក្រវិលកំប៉ុងក្នុងឧស្សាហកម្មភេសជ្ជៈ និងគ្រឿងស្រវឹង ដូចមានចែងក្នុងលិខិតលេខ ៦៩៥ សជណ.ពទ ចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ របស់ទីស្តីការគណៈរដ្ឋមន្រ្តី។ ក្រុមហ៊ុនមានក្តីសោមនស្សរីករាយ និងបានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមគោរព និងផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាល សំដៅជំរុញការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
ក្រុមហ៊ុន វឌ្ឍនៈ តែងតែប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍ «ស្តង់ដារ គុណភាព រសជាតិ និងសេវាកម្ម» ជាចម្បងជាមួយនឹងទំនួលខុសត្រូវខ្ពស់ចំពោះអតិថិជន បរិស្ថាន និងសង្គម រហូតមានការទទួលស្គាល់នូវស្តង់ដារ និងគុណភាពពីស្ថាប័នអន្តរជាតិធំៗកម្រិតពិភពលោកជាបន្តបន្ទាប់។
ក្រុមហ៊ុន សូមប្តេជ្ញាគាំទ្រ ដើម្បីជំរុញការលើកកម្ពស់ការប្រកួតប្រជែងប្រកបដោយស្តង់ដារ និងគុណភាពជាចម្បង៕


