ភ្នំពេញ៖ លោក គិន ភា ៖ បងប្អូន កូនក្មួយ! ឈប់គាស់កំប៉ុងតាមរង្វាន់ ឬគាស់កំប៉ុងតាមប្រាក់ខែទៀត ប្រឹងប្រែងរៀនសូត្រយកចំណេះ ជំនាញ និងប្រឹងប្រែងធ្វើការដើម្បីទទួលបានបទពិសោធន៍។ មានតែចំណេះ ជំនាញ និងបទពិសោធន៍ទេ ដែលបងប្អូន កូនក្មួយ មានប្រាក់ចំណូល និងប្រាក់ខែពិតប្រាកដ។ រង្វាន់ទាំងនោះ សុទ្ធតែជាអន្ទាក់សុខភាព ដែលបំផ្លាញអនាគតបងប្អូន កូនក្មួយ។
ឥឡូវនេះ រាជរដ្ឋាភិបាលបានចេញបម្រាមហើយ យើងរង់ចាំមើល តើបម្រាមនេះមានប្រសិទ្ធភាពឬអត់។ បងប្អូនត្រូវតែតាមដាន ហើយត្រូវហ៊ាននិយាយ បើបម្រាមនេះមិនត្រូវបានអនុវត្តឱ្យមានប្រសិទ្ធភាព៕
៥ ឧសភា ២០២៦
លោកគ្រូ គិន ភា





