កំពង់ស្ពឺ ៖ ដោយអនុវត្តតាមគោលការដឹកនាំ យ៉ាងមុឺងម៉ាត់របស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការណែនាំដោយផ្ទាល់ ជាប្រចាំពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈ អភិបាលខេត្តកំពង់ស្ពឺ ជាពិសេសក្រោមការដឹកនាំបញ្ជាដោយផ្ទាល យ៉ាងម៉ឺងម៉ាត់ និងយកចិត្តទុកដាក់បំផុតរបស់ លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពីឯកឧត្ដម ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ
នៅវេលាម៉ោង១២:០៧នាទីរសៀល ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន បានបង្រ្កាបករណីគ្រឿងញៀន ចំនួន១ករណី ស្ថិតនៅភូមិអូរវែង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងបានឃាត់ខ្លួនជនសង្ស័យ ចំនួន០១នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ជនសង្ស័យនោះមាន ឈ្មោះ គង់ បញ្ញា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរពុំពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ភូមិរកាធំ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ និងបានចាប់យកវត្ថុតាងរួមមាន : ម្សៅក្រាមថ្លាសង្ស័យជាសាធាតុញៀន ចំនួន១៤កញ្ចប់ធំ ម៉ូតូចំនួន០១គ្រឿង ទូរសព្ទ ចំនួន០១គ្រឿង ជញ្ជីថ្លឹង ចំនួន០១គ្រឿង ថង់ច្រកគ្រឿងញៀន ព្រមទាំងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត ។
បច្ចុប្បន្នជនសង្ស័យខាងលើ រួម និងវត្ថុតាងត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ក្នុងមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានកសាងសំណុំរឿងបញ្ជូទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី ៕









