ភ្នំពេញ ៖ ឯកឧត្តម គី តិច ៖ ស្ថិតក្នុងការិយាល័យក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន គ្រប់ភាគីពាក់ព័ន្ធ បានអញ្ជើញចូលរួមដោយស្ម័គ្រចិត្ត ស្រុះស្រួលព្រមព្រៀងប្រគល់-ទទួល សំណងជម្ងឺចិត្ត និងការខូចខាត នៅចំពោះមុខក្រុមគ្រួសារ អាណាព្យាបាល និងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ។
គូភាគី បានសម្តែងនូវការគោរពថ្លែងអំណរគុណ ចំពោះសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ដែលជានិច្ចកាល លោកបានគិតគូរគ្រប់ជ្រុងជ្រោយ ពីសុខទុក្ខ និងការទទួលបាននូវសិទ្ធិការពារដោយច្បាប់សម្រាប់ប្រជាពលរដ្ឋ គ្រប់ៗរូប ។
លទ្ធផលសម្រេចបាននេះ ក៏ដោយមានការចូលរួមសហការពីឯឧ.ប្រធាន , ឯឧ.ព្រះរាជអាជ្ញា សាលាដំបូងរាជធានីភ្នំពេញ , ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន , បងប្អូនអ្នកសារព័ត៌មាន និង ភាគីពាក់ព័ន្ធ ទាំងអស់ ។




