ខេត្តកំពង់ស្ពឺ៖ ដោយយោងតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋម្នាក់មានឈ្មោះ យ៉ុង ឡេង ភេទប្រុស អាយុ២០ឆ្នាំថា កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ នាវេលាម៉ោង០៣:២៦នាទីទៀបភ្លឺ មានជនសង្ស័យមួយក្រុមមានគ្នាចំនួន០៦នាក់ ជិះម៉ូតូចំនួន០៣គ្រឿង បានធ្វើកម្មភាពកាន់កាំបិតផ្កាក់ដេញកាប់មកលេីក្រុមរបស់គាត់ចំនួន០៦នាក់ នៅតាមបណ្តាយផ្លូវជាតិលេខ៤៤ ស្ថិតនៅភូមិកាប់ទូក សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់មុឺងម៉ាត់និងយ៉ាងយកចិត្តទុកដាក់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦កម្លាំងមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មេីស បានសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន បើកប្រតិបត្តិការស្រាវជ្រាវ កំណត់មុខសញ្ញា និងឈានដល់ការឃាត់ជនសង្ស័យបានចំនួន០៥នាក់ ដែលពាក់ព័ន្ធនឹងករណីហិង្សាមានស្ថានទម្ងន់ទោស។
ដោយកាលពីវេលាម៉ោង១៣:២១នាទីរសៀល នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ កម្លាំងជំនាញអាវុធហត្ថបានឃាត់ខ្លួនជនសង្ស័យ០១នាក់ ស្ថិតនៅភូមិបូរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ជនសង្ស័យមានឈ្មោះ ហាក់ ដាវី ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិផ្សារចាស់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមនខេត្តកំពង់ស្ពឺ។និងនៅវេលាម៉ោង១៣:៥៤នាទីរសៀល ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ បានបន្តឃាត់ខ្លួនជនសង្ស័យ០១នាក់ទៀត ស្ថិតនៅភូមិថ្មី សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ជនសង្ស័យមានឈ្មោះ សំ ពេជ្រ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិទួលគក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមនខេត្តកំពង់ស្ពឺ។ហើយនៅវេលាម៉ោង១៥:១៤នាទីល្ងាច នាថ្ងៃខែឆ្នាំដដែល ឃាត់ខ្លួនជនសង្ស័យបាន០១នាក់ទៀត ស្ថិតនៅភូមិខោប សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ជនសង្ស័យមានឈ្មោះ
សុខុន សិរីសុភ័ក្រ្ភ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិទួលគក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមនខេត្តកំពង់ស្ពឺ។និងបន្ទាប់មកទៀតនៅម៉ោង១៦:០៩នាទីល្ងាច ថ្ងៃខែឆ្នាំដដែល ឃាត់ខ្លួនជនសង្ស័យបាន០១នាក់បន្ថែមទៀត ស្ថិតនៅភូមិសំណង់ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ជនសង្ស័យមានឈ្មោះ រស់ តុលា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិក្រាំងពលទេព សង្កាត់រកាធំ ក្រុងច្បារមនខេត្តកំពង់ស្ពឺ។
ក្រោមវិធានជំនាញរបស់អាវុធហត្ថ លុះដល់វេលាម៉ោង១៦:៣៩នាទីល្ងាច នាថ្ងៃខែឆ្នាំដដែលនេះ បានបន្តឃាត់ខ្លួនជនសង្ស័យ០១នាក់បន្ថែមទៀត ស្ថិតនៅទួលគក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ដោយជនសង្ស័យមានឈ្មោះ មុី បូរិន្ទ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ និងមានទីលំនៅបច្ចុប្បន្នភូមិទួលគក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមនខេត្តកំពង់ស្ពឺ។ចាប់យកវត្ថុតាងបានរួមមាន: ម៉ូតូចំនួន០២គ្រឿង និងកាប់បិតផ្កាក់ចំនួន០២ដេីម។
បច្ចុប្បន្នជនសង្ស័យខាងលើ រួមនិងវត្ថុតាងត្រូវបាន កម្លាំងជំនាញកងរាជអាវុធហត្ថបញ្ចូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កំពុងកសាងនីតិវីធីបន្ត ៕




















