ភ្នំពេញ៖ នៅថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២៦៖ រដ្ឋបាលខណ្ឌឫស្សីកែវ មានកិត្តិយសូមគោរពជម្រាបជូន សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបអំពីករណី ការដ្ឋានរៀបចំប្រព័ន្ធលូរំដោះទឹកជំនន់ទឹកភ្លៀងបន្ថែម១ខ្សែទៀត ស្ថិតក្នុងមូលដ្ឋានសង្កាត់ទួលសង្កែទី១ ដែលចាំបាច់ត្រូវកាត់បេតុងទទឹងផ្លូវបេតុថ្មីអតីតផ្លូវរថភ្លេីង ហេីយក្នុងអំឡុងពេលគម្រោងដាក់លូនេះកំពុងអនុវត្តបានបណ្តាលមានការកកស្ទះចរាចរណ៍មួយខណៈពេល និងត្រូវបានអង្គភាពសារព័តមាន មួយចំនួន បានចុះទៅផ្តិតយករូបភាពផ្សព្វផ្សាយដែលមានខ្លឹមសារថា ផ្លូវបេតុងថ្មី ទេីបសាងសង់រួច តែត្រូវកាត់បេតុដាក់លូ…..។
រដ្ឋបាលខណ្ឌឫស្សីកែវ សូមជម្រាបជូនថា ៖ នៅរៀងរាល់រដូវស្សាតែងតែមានជំនន់ទឹកភ្លៀងជនលិចក្នុងមូលដ្ឋានសង្កាត់ចំនួន២ គឺសង្កាត់ទួលសង្កែទី១ ជនលិចកំណាត់ផ្លូវលេខ៩៣ ស្ថិតនៅក្រុមទី២ ក្រុមទី៣ ភូមិផ្សារតូច និងក្រុមទី១៥ ភូមិចុងខ្សាច់ ជាប់ព្រំប្រទល់ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ចំណែកឯក្នុងសង្កាត់ឫស្សីកែវ មានការជន់លិច ភូមិឃ្លាំងសាំង និងភូមិសាមគ្គី។
ដោយសារតែប្រព័ន្ធលូចាស់កាត់ទទឹងផ្លូវបេតុងថ្មី អតីតផ្លូវរថភ្លេីង មានហំតូចបេីធៀបនិងបរិមាណជំនន់ទឹកភ្លៀងក្នុងមូលដ្ឋានសង្កាត់ទាំងពីរខាងលេី ទឹកហូយឺត បណ្តាលអោយជំនន់ទឹកភ្លៀងបន្តលិចលង់លំនៅដ្ឋានប្រជាជនរយៈពេលយូ បង្កេីតបញ្ហាលំបាកជីវភាពរស់នៅប្រជាជន។
ដេីម្បីដោះស្រាយបញ្ចៀសការលិចលង់នេះ ចាំបាច់ត្រូវរៀបចំស្ថាបនាប្រព័ន្ធលូរំដោះទឹកជំនន់ទឹកភ្លៀងនៅមូលដ្ឋានសង្កាត់ឫស្សីកែវ និងសង្កាត់ទួលសង្កែទី១ ខាងលេីដោយអូសទឹកចេញពីតំបន់ព្រុំប្រទល់សង្កាត់ទាំងពីរអោយហូរកាត់ខាងក្រោមផ្លូវបេតុងថ្មីនេះតភ្ជាប់ចូលទៅប្រព័ន្ធលូមេ ផ្លូវ៩៩ ហូរទម្លាក់ចូលទៅព្រែកអូវែង និងហូរចូលទៅទន្លេសាបតាមស្ថានីយ៍បូមទឹកគីឡូម៉ែត្រលេខ៩ ក្នុងសង្កាត់ស្វាយប៉ាក។
សូមគោរពបញ្ជាក់ជូន ករណីការដ្ឋានដូចបានគោរពជម្រាបជូនខាងលេីនេះ គ្រោងបញ្ចប់នៅក្នុងអំឡុងខែកក្កដា ឆ្នាំ២០២៦ ខាងមុខនេះ ហេីយចំណែកបេតុងដែលកាត់សម្រាប់ដាក់លូថ្មីនេះនឹងត្រូវចាក់បេតុងបំពេញដូចដេីមវិញ។
សេចក្តីដូចបានគោរពជម្រាបជូនខាងលេីនេះ សូមមេត្តាទទួលជ្រាបដោយសេចក្តីគោរពបំផុត។















