ភ្នំពេញ៖ នៅថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោ បន្តចុះត្រួតពិនិត្យរដ្ឋបាល ជនបរទេសស្នាក់នៅបានចំនួន ០៣ទីតាំង រកឃេីញជនបរទេសចំនួន៣០នាក់ ស្រី០១នាក់ មាន០២សញ្ជាតិ (ចិន ២៩នាក់, ម៉ាឡេស៊ី ០១នាក់ ស្រី០១នាក់)។ ជនបរទេស ចំនួន០៦នាក់មានលិខិតឆ្លងដែន ទិដ្ឋាការត្រឹមត្រូវ និងមិនមានសង្ស័យ ONLINE SCAMS ឡើយ។
ដោយឡែកទីតាំងទី៣ បុរី ជីបម៉ុង៥០ម៉ែត្រ ភូមិគ្រឹះលេខ១១ ផ្លូវP05 ស្ថិតនៅភូមិថ្មី សង្កាត់ដង្កោ តាមការត្រួតពិនិត្យរកឃើញមានជនបរទេសចំនួន២៤នាក់ ក្នុងនោះជនជាតិចិន២៣នាក់ មានលិខិតឆ្លងដែនជនជាតិចិនចំនួន៦នាក់(ក្នុង៦នាក់នេះមាន២នាក់ផុតសុពលភាពទឹដ្ឋាការស្នាក់នៅ), ជនជាតិម៉ាឡេស៊ីចំនួន១នាក់(ស្រី១នាក់) រួមនិងវត្ថុតាងមួយចំនួនមាន ៖ម៉ូនីទ័រចំនួន២គ្រឿង, CPUចំនួន១គ្រឿង, Laptopចំនួន២២គ្រឿង, ទូរស័ព្ទដៃចំនួន៦៩១គ្រឿង, ROUTER WIFI ចំនួន១គ្រឿង, ដុំបំបែកអ៊ីនធឺណែត(Wireless Access Point)ចំនួន១០គ្រឿង, ដុំសាកទូរស័ព្ទ(Charger USB) ចំនួន១០គ្រឿង, ម៉ាស៊ីនDVRចំនួន១គ្រឿង ។
យោងតាមធ្វើកោសល្យវិច្ឆ័យពីមន្រ្តីជំនាញ នៃការិយាល័យប្រឆាំងបទល្មេីសបច្ចេកវិទ្យា ឃើញជាប់ពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ( ONLINE SCAMS )។ ជនសង្ស័យ២៤នាក់ និងវត្ថុតាងខាងលើ បញ្ជូនទៅស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការទៅតាមផ្លូវច្បាប់។
















