ភ្នំពេញ ៖ ឯកឧត្តម ហែម ដារិទ្ធិ អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាព ក្នុងព្រឹត្តិការណ៍ប្រណាំងម៉ូតូត្រៃ និងប្រណាំងកង់បី ពានរង្វាន់ ប្រចាំឆ្នាំ២០២៦ កាលពីល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ នូវទីលានវាលឥន្រ្ទី ស្ថិតក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលមានអ្នកចូលទស្សនាផ្ទាល់ជាង ១ម៉ឺននាក់។
លោក ពេជ្រ សុខា អ្នករៀបចំព្រឹត្តិការណ៍ខាងលើ បញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍នេះឡើង ដើម្បីលើកកម្ពស់វិស័យកីឡាយានយន្ត និងម៉ូតូត្រៃនៅកម្ពុជាឱ្យកាន់តែរីកចម្រើនទាំងលើឆាកជាតិ និងអន្តរជាតិ។
លោក បញ្ជាក់បន្ថែមថា ព្រឹត្តិការណ៍ប្រណាំងម៉ូតូត្រៃ និងប្រណាំងកង់៣ នេះ ជាលើកទីពីរហើយដែលត្រូវបានរៀបចំឡើង ដោយលើកទី១ មានការគាំទ្រយ៉ាងខ្លាំងពីបងប្អូន និងអ្នកស្រលាញ់វិស័យកីឡាម៉ូតូត្រៃ ហើយអ្វីដែលកាន់តែពិសេសនិង ប្លែកនោះក៏មានការរៀបចំអោយមានការប្រណាំងកង់បី ដែលជាការប្រណាំងមិនធ្លាប់មានពីមុនមក ។
កម្មវិធីនេះត្រូវបាន រៀបចំឡើងដើម្បីលើកកម្ពស់កីឡាយានយន្តនិងម៉ូតូត្រៃកម្ពុជា ដែលមាន ការចូលរួម ពីបងប្អូនកីឡាកម៉ូតូត្រៃ កង់បី និងមានការបង្ហាញពី ក្រុមឡាន Off-Road ចូលរួមផងដែរ។
អ្នករៀបចំព្រឹត្តិការណ៍រូប នេះ បានសង្កត់ធ្ងន់ថាកម្មវិធីដំណើរការទៅបាន ដោយមានការចូលរូមសហការណ៍ឧបត្ថម្ភ ពីក្រុម ហ៊ុននានា ជាច្រើន ដើម្បីលើកកម្ពស់វិស័យកីឡាម៉ូតូត្រៃកម្ពុជាអោយកាន់តែមានភាពរីកចម្រើននិងអភិវឌ្ឍទៅមុខបន្ថែមទៀត ទាំងលើឆាកជាតិនិងអន្តរជាតិ ។
បើតាមការ បញ្ចាក់ពីអ្នករៀបចំដែរបានបន្តថា នេះជាកម្មវិធីមួយដែលបានការស្នើសុំច្បាប់ពីសហព័ន្ធ និងអជ្ញាធមូលដ្ឋាន ត្រឹមត្រូវផងដែរ ដើម្បីជាភាពងាយស្រួលក្នុងការ ប្រព្រឹត្តទៅនៅកម្ម
វីធីប្រណាំងម៉ូតូត្រៃ និងប្រណាំកង់៣ ពានរង្វាន់ ប្រចាំឆ្នាំ២០២៦នេះ ដំណើរការដោយរលូន និងជោគជ័យ។
សូមជម្រាបថា ព្រឹត្តិការណ៍ប្រណាំងម៉ូតូត្រៃ និងកង់បី ពានរង្វាន់ ឆ្នាំ២០២៦ បានធ្វើឡើង កាលពីថ្ងៃទី១១-១២ ខែ កក្កដាឆ្នាំ២០២៦ ក្នុងនោះ
ការប្រណាំងម៉ូតូត្រៃ , ការប្រណាំងម៉ូតូកង់៣, ការបង្ហាញShow សត្វឥន្រ្ទី,ការបង្ហាញ Stunt Motor ,រួមទាំងការបង្ហាញ Off-Road Show by BM Team ផងដែរ៕























