រដ្ឋបាលខណ្ឌប្ញស្សីកែវ ៖ នាថ្ងៃអង្គារ ១៥រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦នេះ រដ្ឋបាលខណ្ឌឫស្សីកែវ បានចេញ សេចក្តីជូនដំណឹង ជូនលោក ជួន សុជា និងប្រពន្ធឈ្មោះ ឡាយ ឈុនឡេង ស្ថិតនៅភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ដោយតម្រូវឱ្យរុះរើសំណង់រោងដែកប្រកស័ង្កសី បង្គន់ របងស័ង្កសី និងសម្ភារៈផ្សេងៗចេញពីលើដីឡូតិ៍របស់ ប្រជាពលរដ្ឋមានបណ្ណកម្មសិទ្ធិ និងដីឡូតិ៍បម្រុងរបស់រដ្ឋបាលរាជធានីភ្នំពេញ ស្ថិតក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ ផ្លូវលេខ១៧១៧ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
រដ្ឋបាលខណ្ឌ សូមជម្រាប លោក-លោកស្រី ថា៖ សំណង់រោងដែកប្រកស័ង្កសី បង្គន់ របងស័ង្កសី របស់លោក-លោកស្រី ស្ថិតនៅតំបន់អភិវឌ្ឍន៍ឫស្សីកែវ ផ្លូវលេខ១៧១៧ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ គឺបានសាងសង់ដោយខុសច្បាប់រំលោភលើដីឡូតិ៍លេខ ១៣ របស់ប្រជាពលរដ្ឋមានបណ្ណ កម្មសិទ្ធិ និងលើដីឡូតិ៍លេខ១១ ជាដីបម្រុងរបស់រដ្ឋបាលរាជធានីភ្នំពេញ ។


