ស្នងការរដ្ឋាននគរបាលខេត្តបាត់ដំបង ៖ ជនសង័្សយ ឈ្មោះ ស៊ីវ ជ័យសិដ្ឋ ត្រូវបានចូលខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។
លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ បានបង្ហោះរូបភាព ភ្ជាប់ខ្លឹមសារថា៖ នៅមុននេះ ជនបង្កគ្រោះថ្នាក់ចរាចរណ៍ ស្លាប់មនុស្ស ៦នាក់ បានចូលខ្លួនចំពោះមុខសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ហើយ។ ដូច្នេះ សូមពុកម៉ែ បងប្អូន ជ្រាបជាព័ត៌មាន និងរង់ចាំលទ្ធផលពីសមត្ថកិច្ច។
នៅចំពោះមុខសមត្ថកិច្ច ជនបង្ក បានសារភាពថា រូបគេតែម្នាក់គត់ ដែលបានបើករថយន្ត បង្កគ្រោះថ្នាក់បណ្តាលឱ្យស្លាប់ និងរបួសជនរងគ្រោះ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ស្លាប់មនុស្ស ៦នាក់ នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង។


