![]()
ភ្នំពេញ ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំពោះ ករណី បញ្ហាគ្រោះថ្នាក់ចរាចរណ៍ នៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ កាលពីយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ បណ្តាលឲ្យក្មេងប្រុស០១នាក់ រងរបួសធ្ងន់ អ្នកបើកបររថយន្ត និងអ្នករួមដំណើរប្រុសស្រីទាំង២នាក់ កំពុងត្រូវបានសមត្ថកិច្ចជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនាំ ខ្លួនយកមកសាកសួរ តាមច្បាប់។
ជាមួយគ្នានេះបើយោងតាមការបំភ្លឺ របស់ភាគីរថយន្តបង្កបានឆ្លើយចំពោះមុខ សមត្ថកិច្ចឲ្យដឹងថា អ្នកបើកបររថយន្តបង្កជាស្រ្តី ដោយមុនពេលកើតហេតុស្រ្តីនោះ បានបើករថយន្តចេញពីកន្លែងផឹកស៊ី ជាមួយបុរស ដែលរួមដំណើរ ពីហាងមួយកន្លែង ក្នុងខណ្ឌសែនសុខ។
ទោះបីយ៉ាងណាករណីនេះ សមត្ថកិច្ច កំពុងបន្តអង្កេតស្រាវជ្រាវតាមជំនាញ បច្ចេកទេស ក្នុងគោលដៅសុក្រឹតភាពនៃការទទួលខុសត្រូវ ក្នុងនាមជាអ្នកបើកបរបង្កហេតុ ដោយអនុលោមតាមនីតិវិធីកំណត់ក្នុងច្បាប់ មុននឹងបញ្ជូនសំណុំរឿងទៅតុលាការឆាប់ៗនេះ ដើម្បីពិនិត្យសម្រេចជាសមត្ថកិច្ច៕

