ភ្នំពេញ៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន ៖ ប៉ុន្មានថ្ងៃនេះ ឃើញមានការរិះគន់ពីមហាជនខ្លះ និងពីក្រុមប្រឆាំងនៅក្រៅស្រុក លើដំណើការជួលជុលបឋម (បណ្តោះអាសន្ន) លើដងផ្លូវ កាលពីព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ដឹកនាំដោយ ឯកឧត្ដមអភិបាលខេត្ត។
ការជួលជុលបឋមនេះ មានមន្ត្រីរាជការ រដ្ឋបាលក្រុង-ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋានចូលរួមយ៉ាងស្រាញក់សសម្រាំ ដោយចាក់បេតុងបំពេញគ្រលុក និងបំបាត់សំបុកមាន់ជាដើម។
សកម្មភាពនេះ មានគោលបំណងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ត្រង់ចំណុចផ្សារបត់រំដួល ឆ្ពោះទៅបឹងព្រះពន្លាជ័យ ស្ថិតក្នុងឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ទំរាំការជួសជុលតាមលក្ខណៈបច្ចេកទេសឈានមកនេះ។
នេះជាសកម្មភាព ចេតនា និងឆន្ទៈដ៏ល្អ ដើម្បីការពារអាយុជីវិតពលរដ្ឋ និងសកម្មភាពរួមចំណែកទទួលខុសត្រូវថែរក្សា ការពារផ្លូវថ្នល់ ដើម្បីជាប្រយោជន៍សង្គមជាតិយើង។
សូមជម្រាបថា កាលពីព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានដឹកនាំ យុទ្ធនាការ ចលនាមន្ត្រីរាជការ រដ្ឋបាលក្រុង-ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ដើម្បីចាក់ប៉េតុងបំពេញគំហុក និងបំបាត់សំបុកមាន់ ក្នុងគោលបំណងជួសជុល ថែទាំ និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ត្រង់ចំណុចផ្សារបត់រំដួល ឆ្ពោះទៅបឹងព្រះពន្លាជ័យ ស្ថិតក្នុងឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។ «យើងទាំងអស់គ្នារួមចំណែកថែរក្សា ការពារផ្លូវថ្នល់ ដើម្បីជាប្រយោជន៍សង្គម»។



