ខេត្តកណ្តាល ៖ រដ្ឋបាលស្រុកល្វាឯម សហការជាមួយសង្កាត់រដ្ឋបាលជលផលស្រុក បានចុះបង្ក្រាបសកម្មភាពដឹកជញ្ជូនដោយខុសច្បាប់នូវ ទិន្នផលជលផល និងកូនត្រី ដែលជាបទល្មើសជលផល។
ក្នុងន័យនេះ រដ្ឋបាលស្រុកល្វាឯម សូមអំពាវនាវដល់បងប្អូនប្រជានេសាទ និងប្រជាពលរដ្ឋទាំងអស់ក្នុងស្រុកល្វាឯម មេត្តាបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់គ្រប់ប្រភេទ ដែលអាចបំផ្លាញធនធានជលផល ជាពិសេសពូជត្រី និងធ្វើឱ្យប៉ះពាល់ដល់និរន្តរភាពនៃវិស័យជលផល ព្រមទាំងជីវភាពរស់នៅរបស់ប្រជានេសាទនាពេលអនាគត។
រដ្ឋបាលស្រុក សូមអំពាវនាវដល់បងប្អូនប្រជានេសាទទាំងអស់ ចូលរួមគោរព និងអនុវត្តច្បាប់ សហការជាមួយអាជ្ញាធរមានសមត្ថកិច្ច និងចូលរួមការពារ អភិរក្សធនធានជលផលឱ្យបានគង់វង្ស សម្រាប់ជាប្រយោជន៍រួមរបស់សហគមន៍ និងសង្គមជាតិ។
ក្នុងករណីនៅតែបន្តប្រព្រឹត្តសកម្មភាពនេសាទ ឬដឹកជញ្ជូនទិន្នផលជលផលដោយខុសច្បាប់ រដ្ឋបាលស្រុក នឹងចាត់វិធានការតាមច្បាប់ និងអនុវត្តវិធានការរដ្ឋបាល និងផ្លូវច្បាប់ដោយម៉ឺងម៉ាត់ គ្មានការលើកលែងចំពោះបុគ្គលដែលប្រព្រឹត្តបទល្មើសឡើយ។
សូមបងប្អូនប្រជានេសាទទាំងអស់ចូលរួម “នេសាទស្របច្បាប់ ការពារពូជត្រី និងអភិរក្សធនធានជលផល” ដើម្បីផលប្រយោជន៍របស់យើងទាំងអស់គ្នា។ ០៩ សីហា ២០២៦



