បាត់ដំបង៖ គ្រោះអគ្គិភ័យ បានកើតឡើង ១លើក បណ្តាលឲ្យឆេះផ្ទះ ប្រជាពលរដ្ឋ១ខ្នង បង្កអោយមាន ការភ្ញាក់ផ្អើល អជ្ញាធរ និង សមត្ថកិច្ចមូលដ្ឋានចុះជួយ អន្តរាគមន៍ ភ្លាមៗ ក្រោយពេលកើតហេតុ។
ហេតុការណ៍នេះ បានកើតឡើងកាលពី វេលាម៉ោង១៤ និង ០០នាទី ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ចំណុចក្រុមទី២៩ ភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ប្រភពព័ត៌មានបានអោយដឹងថា៖ផ្ទះដែលត្រូវ អគ្គិភ័យឆាបឆេះនោះមានទំហំ ៥ម៉ែត្រ×៦ម៉ែត្រ សង់អំពីឈើ ដំបូល និង ជញ្ជាំង សង្ក័សី ផ្ទាល់ដី ជាកម្មសិទ្ធិ របស់អ្នកស្រី នាក់ ភី អាយុ៥៤ឆ្នាំ រស់នៅក្នុងភូមិ ឃុំ កើតហេតុខាងលើ។
ការខូចខាតរួមមាន៖ផ្ទះ១ខ្នង និង ទ្រព្យសម្បត្តិ ក្នុងផ្ទះ ឆេះអស់ទាំងស្រុង សមត្ថកិច្ច មិនទាន់សន្និដ្ឋានបាននៅឡើយ។
មួលហេតុដែលបង្កអោយមាន អគ្គិភ័យកើតឡើង ដោយសារឆ្លង ចរន្តអគ្គិសនី (ខ្សែភ្លើង កកិតនិងស័ង្កសី ដំបូលផ្ទះ)។
រីឯកំលាំង នគរបាលបង្ការ និង ពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង បានចេញរថយន្ត ពន្លត់អគ្គិភ័យចំនួន៤គ្រឿង ប្រើប្រាស់ ទឹកអស់ចំនួន៣ឡាន ទើបអណ្តាតភ្លេីងស្ងប់ រលត់អស់ទៅវិញ មិនឆេះរាលដាល ដល់ផ្ទះ អ្នកជិតខាងឡើយ៕
ដោយ ៖ សុខ កុសល


