ខេត្ដកំពង់ស្ពឺ ៖ ពន្ធនាគារខេត្តកំពង់ស្ពឺ មានកិត្តិយសសូមគោរពជម្រាបជូនដល់សាធារណជន និងបណ្តាញសារពត៌មានទាំងអស់អោយបានជ្រាបថា ៖ ថ្មីៗ នេះមានការផ្សព្វផ្សាយពាក់ព័ន្ធនិងបុគ្គលម្នាក់ដែលមានឈ្មោះ បារាំង សុវណ្ណរដ្ឋ ភេទប្រុស បានយកឯកសណ្ឋានមន្ត្រីពន្ធនាគារមកប្រើប្រាស់ អង្គភាពពន្ធនាគារខេត្តកំពង់ស្ពឺសូមប្រកាសថាបុគ្គលរូបនេះមិនមែនជាមន្រ្តីពន្ធនាគារខេត្តកំពង់ស្ពឺទេ ។
សូមសាធារណៈជនមេត្ដាជ្រាប និងឈប់យល់ច្រឡំបន្តទៀត ។



