កំពង់ស្ពឺ៖ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កម្លាំងជំនាញ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការធ្វើការបង្ក្រាបនិងឃាត់ខ្លួនក្មេងទំនើងដែលនិយមចូលចិត្តបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈយកមកអប់រំណែនាំធ្វើកិច្ចសន្យាបញ្ឃប់និងដកហូតម៉ូតូទុកជាបណ្តោះអាសន្ន នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ជាបន្តបន្ទាប់នាពេលកន្លងមក។
ជាក់ស្តែងថ្មីៗនេះ កម្លាំងអង្គភាពនគរបាលយុត្តិធម៌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបង្ក្រាប និងឃាត់ខ្លួនក្មេងទំនើងមួយក្រុមមានគ្នា១០នាក់។ដោយនៅវេលាម៉ោងប្រម៉ាណជា ២១:៣០នាទី នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ ក្មេងទំនើងមួយក្រុមនេះបានធ្វើសកម្មភាណបង្ហោះម៉ូតូតាមផ្លូវសាធារណៈ នៅលើផ្លូវលេខ១០៦ ស្ថិតក្នុងភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលជាហេតុបង្កអោយភាពអនាធិបតេយ្យ ប៉ះពាល់ដល់សុខសុវត្តិភាព បង្កការភាពភ័យខ្លាចដល់ពលរដ្ឋក្នុងមូលដ្ឋាន បាត់នូវសីលធម៌ គុណធម៌ វិន័យ និងច្បាប់ទម្លាប់។
ក្មេងទំនើងទាំង១០នាក់នេះរួមមាន ទី១មានឈ្មោះ នី ដានីន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មករ,ទី២ឈ្មោះ យ៉ាន ចាន់ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកម្មករ,ទី៣ឈ្មោះ ភាព សាន់នី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករ,ទី៤ឈ្មោះ វឿន វណ្ណេត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មករ,ទី៥ឈ្មោះ ផុន សុផាក ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មករ,ទី៦ឈ្មោះ គុណ សំណាង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ,ទី៧ឈ្មោះ ទីន ស៊ីណា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មកររោងចក្រ,ទី៨ឈ្មោះ ហាក់ ប៊ុនសាក់ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ និងទី៩មានឈ្មោះ រិន ភារៈ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ និងទី១០មានឈ្មោះ រិទ្ធ វាសនា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ។
ចាប់យកវត្ថុតាងបានយករួមមាន៖ម៉ូតូ ចំនួន០៥គ្រឿង (ម៉ាក NEX ពណ៌ខៀវ ឆ្នាំ២០១៨ ផ្លាកលេខ កំពង់ឆ្នាំង 1G-4644, HONDA DREAM ពណ៌ខ្មៅ ឆ្នាំ២០២០ ផ្លាកលេខ ភ្នំពេញ 1IN-7395, HONDA DREAM ពណ៌ខ្មៅ ឆ្នាំ២០២៤ ផ្លាកលេខ ភ្នំពេញ 1KU-6795, HONDA DREAM ពណ៌ឈាមជ្រូក ឆ្នាំ២០២៦ ផ្លាកលេខ កំពង់ធំ 1U-0188, HONDA DREAM ពណ៌ឈាមជ្រូក ឆ្នាំ២០២៦ ផ្លាកលេខ កំពង់ឆ្នាំង 1Q-1266),និងទូរស័ព្ទ ចំនួន១២គ្រឿង (ម៉ាក IPHONE ១១គ្រឿង , VIVO ០១គ្រឿង)ថែមទៀត។
បច្ចុប្បន្នក្មេងទំនើងដែលបង្ហោះម៉ូទូទាំងនេះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ យកមកអប់រំណែនាំនិងធ្វើកិច្ចសន្យាចំពោះមុខ ម្តាយ ឪពុកនិងអាណាព្យាបាល ដើម្បីបញ្ឈប់រាល់សកម្មភាពទំនើងទាំងនេះដែលនាំឱ្យប៉ះពាល់ ជាហេតុដែលបំផ្លាញទ្រព្យសម្បត្តិក៏ដូចជាកិត្តិយសគ្រួសារ ព្រមទាំងបង្ករការភ័យខ្លាចដល់អ្នកជុំវិញ បង្កភាពអនាធិបតេយ្យក្នុងសង្គម ចំណែកម៉ូតូត្រូវដកហូតយកទៅរក្សាទុករយៈពេល០៣ខែ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ៕







