ខេត្តសៀមរាប ៖ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក្នុងនាមជាថ្នាក់ដឹកនាំអង្គភាព សូមលើកទឹកចិត្តឱ្យភាគីម្ចាស់បំណុល ព្យាយាមដោះស្រាយតាមផ្លូវច្បាប់ជាមួយ និងកូនបំណុល ហើយចំពោះកូនបំណុល ក៏មានកាតព្វកិច្ចទទួលខុសត្រូវ ចំពោះម្ចាស់បំណុលតាមផ្លូវច្បាប់ផងដែរ ជាជាងការប្រើប្រាស់បណ្ដាញសង្គមផ្សេងៗ ផ្សព្វផ្សាយដែលនាំឱ្យប៉ះពាល់ដល់អារម្មណ៍របស់មហាជន មកលើកងកម្លាំងនគរបាលជាតិទាំងមូល។
ដោយយោងទៅលើមានករណីកើតឡើងបែបនេះជាថ្មីម្ដងទៀត សូមឱ្យមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សូមបញ្ឈប់រាល់ការប្រើប្រាស់អត្តសញ្ញាណបណ្ណនគរបាលជាតិ ស្លាកសញ្ញាសម្គាល់នគរបាលជាតិ ឯកសណ្ឋាន ឬមុខងារក្នុងក្របខណ្ឌ ទៅប្រើប្រាស់ក្នុងការបម្រើដល់ផលប្រយោជន៍ផ្ទាល់ខ្លួន ដែលមិនមែនជាប្រយោជន៍រួម ក្នុងករណីនៅតែបន្តប្រព្រឹត្តអំពើអស់ទាំងនេះទៀត មន្ត្រីរូបនោះនិងត្រូវទទួលរងវិន័យនគរបាលជាតិកម្ពុជា៕


