រដ្ឋបាលខណ្ឌប្ញស្សីកែវ ៖នាព្រឹកថ្ងៃចន្ទ ១៣កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦នេះ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ បានដឹកនាំកិច្ចប្រជុំដោះស្រាយករណី លោក ជួន សុជា និងប្រពន្ធឈ្មោះ ឡាយ ឈុនឡេង ព្រមទាំងក្រុមគ្រួសារ ដែលបានសាងសំណង់រោងដែកប្រក់ស័ង្កសី បង្គន់ របងស័ង្កសី លើដីឡូតិ៍របស់ប្រជាពលរដ្ឋមានប័ណ្ណកម្មសិទ្ធិ និងដីឡូតិ៍បម្រុងរបស់ រដ្ឋបាលរាជធានីភ្នំពេញ ស្ថិតក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ។
លោក ជួន សុជា និងប្រពន្ធឈ្មោះ ឡាយ ឈុនឡេង ព្រមទាំងក្រុមគ្រួសារ បានយល់ព្រមទទួលយកគោលការណ៍ដំណោះស្រាយ ពីរដ្ឋបាលខណ្ឌឫស្សីកែវ ព្រមទាំងសុខចិត្តអោយរុះរើសំណង់ រោងដែកប្រក់ស័ង្កសី បង្គន់ របងស័ង្កសី និងសម្ភារៈផ្សេងៗចេញពីលើដីឡូតិ៍របស់ ប្រជាពលរដ្ឋមានបណ្ណកម្មសិទ្ធិ និងដីឡូតិ៍បម្រុងរបស់រដ្ឋបាលរាជធានីភ្នំពេញ ស្ថិតក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ ផ្លូវលេខ១៧១៧ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។







