ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមជម្រាបជូនសាធារណមេត្តាជ្រាបបន្ថែម ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក រវាងរថយន្ត បុកជាមួយ ម៉ូតូសណ្ដោងរឺម៉ក កើតហេតុកាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ២៣និង២០នាទី នៅចំណុចខាងមុខហាង 168 លើផ្លូវជាតិលេខ២១ ស្ថិតនៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
នៅល្ងាចថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៦ ជនត្រូវចោទខាងលើ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល ចេញដីកាបង្គាប់ឱ្យឃុំខ្លួនជាបណ្តោះអាសន្ន និងបានបញ្ជូនទៅដាក់ពន្ធនាគារខេត្តកណ្តាល រួចហើយ។


