ខេត្តកំពត ៖ សមត្ថកិច្ច បញ្ជាក់ថា មានករណី កុមារ ចំនួន៥នាក់ បានចុះលេងទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយ ក្នុងភូមិសាស្ត្រខេត្តកំពត បណ្តាលឱ្យលង់ទឹកទាំងប្រាំនាក់។ ភ្លាមៗនោះ កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនទឹកលេខ២៤១ ប្រចាំខេត្តកំពត នៃនាយកដ្ឋាននគរបាលការពារព្រំដែនទឹក បានសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពត និងក្រុមម៉ូតូទឹក ចេញអន្តរាគមន៍ជួយសង្គ្រោះ ដោយជួយសង្គ្រោះកុមារបាន ចំនួន៤នាក់ និងមានកុមារប្រុសម្នាក់ បានបាត់បង់ជីវិត (ឈ្មោះ អែម ភក្តី អាយុ ០៧ឆ្នាំ មានទីលំនៅភូមិសៀមរាប ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល) ។ ហេតុការណ៍ខាងលើ បង្កអោយមានការភ្ញាក់ផ្អើល កាលពី វេលាម៉ោង១៧និង ៣០នាទី នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦។
ក្រោយពីសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពត បានធ្វើកោសល្យវិច័យរួច បានបញ្ជាក់ថាកុមាររូបនេះពិតជាបានស្លាប់ដោយសារលង់ទឹកប្រាកដមែន។
បច្ចុប្បន្ន សពត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅធ្វើបុណ្យតាមប្រពៃណី នៅភូមិសៀមរាប ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល៕





