កំពង់ស្ពឺ៖ ដោយអនុវត្តតាមគោលការដឹកនាំរបស់ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមានការណែនាំដោយផ្ទាល់ពីសំណាក់ ឯកឧត្តម បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃ គណៈ អភិបាលខេត្តកំពង់ស្ពឺ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់យ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅវេលាម៉ោងប្រម៉ាណជា១០:៣០នាទី នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ កម្លាំងអង្គភាពនគរបាលយុត្តិធម៌បានធ្វើការបង្ក្រាបនិងឃាត់ខ្លួន ក្រុមក្មេងទំនើងប្រុសស្រីបានចំនួន០៥។ដោយក្រុមក្មេងទំនើងមួយក្រុមនេះបានធ្វើសកម្មភាពបង្ហោះម៉ូតូនៅចំណុចមុខ Saga PUB ដែលបង្កអោយភាពអនាធិបតេយ្យ ប៉ះពាល់ដល់សុខសុវត្តិភាព បង្ករការភ័យខ្លាចដល់ពលរដ្ឋក្នុងមូលដ្ឋាន និងធ្វេីឲ្យបាត់បង់នូវសីលធម៌ គុណធម៌ វិន័យ និងច្បាប់ទម្លាប់ ថែមទៀតផង។
ក្មេងទំនើងទាំង៥នាក់នេះរួមមាន៖ទី១.មានឈ្មោះ ចែម រតនា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិអំពិលផ្អែម ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ទី២.មានឈ្មោះ វង់ ពុទ្ធារា ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិដន្លង ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យខេត្តកំពង់ស្ពឺ ទី៣.មានឈ្មោះ លីម សុធា ភេទប្រុស អាយុ២០ រស់នៅភូមិអូរក្រោម ឃុំញ្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ទី៤.មានឈ្មោះ លី រដ្ឋា ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិ កោះ ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ និងទី៥.មានឈ្មោះ សា នីសា ភេទស្រី អាយុ១៧ រស់នៅភូមិអំពែភ្នំ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បាម៉ន ខេត្តកំពង់ស្ពឺ។ដកហូតវត្ថុតាងរួមមាន(ម៉ូតូចំនួន០២គ្រឿង ម៉ាក dream 26 គ្មានស្លាកលេខ និងម៉ាក dream 22 គ្មានស្លាកលេខ)និងសម្ភារះប្រើប្រាស់ទូរសព្ទ័ចំនួន០១គ្រឿងផងដែរ។
បច្ចុប្បន្នក្មេងទំនើងដែលបង្ហោះម៉ូតូទាំងនេះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ យកមកអប់រំណែនាំ និងធ្វើកិច្ចសន្យាចំពោះមុខ ម្តាយ ឪពុកនិងអាណាព្យាបាល ដើម្បីបញ្ឈប់រាល់ឆសកម្មភាពទំនើងទាំងនេះដែលនាំឱ្យប៉ះពាល់ ជាហេតុដែលបំផ្លាញទ្រព្យសម្បត្តិក៏ដូចជាកិត្តិយសគ្រួសារ ព្រមទាំងបង្ករការភ័យខ្លាចដល់អ្នកជុំវិញ បង្កភាពអនាធិបតេយ្យក្នុងសង្គម ចំណែកម៉ូតូត្រូវដកហូតយកទៅរក្សាទុករយៈពេល០៣ខែ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ៕






